Huawei G7 Plus របស់ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ ៣ ពិភពលោកនឹងចេញលក់ក្នុងប្រទេសកម្ពុជានៅពាក់កណ្ដាលខែតុលា ឆ្នាំ ២០១៥ ក្នុងតម្លៃដ៏ទាក់ទាញមួយ។
បើតាមប្រភពព័ត៌មានដែលអាចយកជាការបានពីក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា តម្លៃរបស់ Huawei G7 PLUS គឺទាបជាងការដាក់លក់នៅអឺរ៉ុបប្រមាណ ១០០ដុល្លារ ឯណោះ ដោយនៅអឺរ៉ុបចេញលក់ក្នុងតម្លៃ ៤៤៩ដុល្លារ ចំណែកនៅទីផ្សារកម្ពុជាវិញ មានតម្លៃពិសេសប្រហែល ៣៤០-៣៤៩ដុល្លារ ជាមួយការថែមជូនស្រោមហ្ស៊ីន និងស៊ីមស្មាតលេខល្អ ដែលមានទឹកប្រាក់ក្រៅប្រព័ន្ធ ៥ដុល្លារ (ម្ដង) និងក្នុងប្រព័ន្ធ ១០ដុល្លារ ជាមួយនិង 4GB អ៊ីនធឺណិត Data ជារៀងរាល់ខែរយៈពេល មួយឆ្នាំពេញ។
Huawei G7 Plus ហៅម្យ៉ាងទៀតបានថា Huawei G8 អាស្រ័យទៅតាមតំបន់ និងប្រទេសផ្សេងគ្នា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការរចនា ស្រោបដោយលោហៈភ្លឺរលោង និងមានផ្ទៃមុខស្ដើងស្អាត គួរឱ្យទាក់ទាញបំផុត។ អេក្រង់របស់ Huawei G7 មានទំហំ ៥,៥អ៊ីញ Resolution 1920x1080px ប្រភេទ FHD ជាពិសេសគឺមានផ្ទៃកោង 2.5D ដែលជួយការពារឆ្កូត និងប្រេះស្រាំ។
ក្រៅពីអេក្រង់រឹងមាំ រាងកោងដ៏ស្រស់ស្អាត Huawei G7 PLUS ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ។ បច្ចេកវិទ្យាសម្គាល់ក្រយ៉ៅជំនាន់ថ្មីត្រូវបានបំពាក់នៅផ្នែកខាង ក្រោយខាងក្រោមកាមេរ៉ា ដូចគ្នាទៅនឹងម៉ូដែល Mate 7 គ្រាន់មានកន្លែងស្គេនធំ ឆ្លាត សុវត្ថិភាព និងល្បឿនលឿនជាងមុនដោយប្រើរយៈពេលត្រឹមតែ ០,៥ វិនាទីប៉ុណ្ណោះ (មួយពព្រិចភ្នែក)។ លើសពីនេះ បច្ចេកវិទ្យាសម្គាល់ក្រយៅដៃនេះអាចកំណត់មុខងារផ្សេងទៀតដូចជា មុខងារថតរូប ហើយប្រសិនបើអ្នកប៉ះ Sensor យូរបន្តិច អ្នកអាចលើកទូរសព្ទ ឬបិទម៉ោងរោទ៍បានទៀតផង។
អង្គប្រតិបត្តិការ (CPU) របស់ Huawei G7 PLUS គឺ Qualcomm® MSM8939™ ទំហំ 1.5GHz + 1.2GHz 8-core processor ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 5.1 និង Huawei EMUI 3.1។
កាមេរ៉ាក្រោយរបស់ Huawei G7 PLUS មានទំហំ 13 MP និងកាមេរ៉ា 5MP ដែលមានអង្គចងចាំ ROM: 32.0GB និង RAM: 3.0GB។ Huawei G7 PLUS មានទំហំតួខ្លួន 152mm x 76.5mm x 7.5mm និងទម្ងន់សរុប ១៦៧ក្រាម រួមទាំងថ្មដែលមានថាមពល 3000 mAh។