ពេលថ្មីៗនេះមានព័ត៌មានលេចឮថាមានក្លិបនៅអង់គ្លេស២គឺ
Manchester United និង Arsenal កំពុងចរចាចង់បានកីឡាកររបស់ Real
Madrid ៣នាក់ ពោលគឺ បិសាចក្រហមចង់បានខ្សែការពារ Pepe និង Fabio
Coentrao ចំណែកឯកាំភ្លើងធំវិញចង់បានខ្សែបម្រើប្រយុទ្ធ Isco ។
យោងតាមកាសែតអេស្ប៉ាញកាលពីពេលថ្មីៗនេះបានចុះផ្សាយតៗគ្នា ថា នៅខែមករាខាងមុខនេះលោក Van Gaal បានត្រៀមខ្លួនរួចរាល់ហើយក្នុងការនាំមក Pepe និង Fabio ទៅទឹកដី Old Trafford។ លើសពីនេះទៅទៀតកាសែតខាងលើក៏បានបន្ថែមទៀតថា មានតែ២នាក់នេះទេដែលសាកសមជាងគេបំផុតសម្រាប់ទម្រង់លេងរបស់លោក Van Gaal ព្រោះ Pepe អាចលេងនៅតំបន់ការពារផង និងបម្រើកណ្ដាលផងចំណែកឯ Fabio វិញក៏ដូចគ្នា គេលេងការពារឆ្វេង និងអាចចូលទៅជួយបម្រើស្លាបបាន។ ហើយសម្រាប់តម្លៃខ្លួន២នាក់នេះវិញ ត្រូវបានគេប៉ាន់ប្រមាណថាអាចដល់ទៅ៣០លានផោន (ជាង៤៧លានដុល្លារអាមេរិក)។
ដោយឡែកខាង Arsenal វិញក៏ដូចគ្នា គោលដៅរបស់គេនោះគឺ Isco ដែលជាខ្សែបម្រើឆ្នើមមួយរូបរបស់ Real Madrid ។ ទន្ទឹមនឹងការចង់បាននេះដែរ មានពាក្យចចាមអារ៉ាមថា លោក Wenger មើលឃើញបុរសវ័យ២២ឆ្នាំរូបនេះតាំងពីគេលេងនៅក្លិប Malaga មកម៉្លេះ ប៉ុន្តែពេលនោះត្រូវ Real ទិញបានមុន។ ទោះជាយ៉ាងនេះក្ដី យុវជនដែលបញ្ចេញសមត្ថភាពយ៉ាងលេចធ្លោនៅរដូវកាលនេះ បាននិយាយពីមុនមកហើយថា រូបគេមិនដែលមានចិត្តចង់ចេញពីអេស្ប៉ាញនោះទេ ព្រោះក្នុងចិត្តរបស់គេមានតែក្លិប Real Madrid មួយគត់។ ចំពោះតម្លៃខ្លួនដែលថាកាំភ្លើងធំចង់បាន Isco នោះគឺ ៣៦,៦លានផោន (ជាង៥៧លានដុល្លារអាមេរិក)។
ទោះជាមានសារព័ត៌មានជាច្រើនបានចុះផ្សាយយ៉ាងនេះក្ដី ប៉ុន្តែនេះគ្រាន់តែជាការគិតទុកមុនប៉ុណ្ណោះមិនទាន់មានអ្វីជា ផ្លែផ្កានោះទេ ចាំមើលរដូវកាលដោះដូរនៅខែមករាខាងមុខទើបអាចដឹងច្បាស់បាន។ យ៉ាងណាមិញ ក្រុមបិសាចក្រហមបានប្រកាសខ្លួនឯងផ្ទាល់ហើយថា នឹងស្វែងរកខ្សែការពារបន្ថែមទៀតនៅខែមករាឆ្នាំក្រោយ ទោះជាមិនបាន២នាក់នេះក៏ដោយ។ ចំណែក Arsenal វិញក៏ត្រូវបានគេមើលឃើញថាចង់បានកីឡាករថែមទៀតដែរ ព្រោះបច្ចុប្បន្ននេះក្រុមមួយនេះមានបញ្ហារបួសកីឡាករច្រើន៕