Lionel Messi
បានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្ដ
Champions League ក្រោយធ្វើបានហ៊ែតទ្រីកទល់នឹងក្រុម APOEL Nocosia
យប់មិញនេះ។ ៣គ្រាប់បន្ថែមនោះ ជាគ្រាប់បាល់ទី៧២, ៧៣ និង៧៤
បំបែកកំណត់ត្រារបស់ Raul ដែលធ្វើបាន៧១គ្រាប់។
ខ្សែប្រយុទ្ធអាហ្សង់ទីន ដែលជាតួឯករបស់ Barcelona រូបនេះ បានស៊ុតចូលគ្រាប់ទី៧១ តាមស្មើ Raul កាលប៉ះ Ajax ដើមខែវិច្ឆិកាកន្លងទៅ។
ក្រោយបំបែកកំណត់ត្រាថ្មីមួយទៀតនេះ Messi បាននិយាយថា៖
“ខ្ញុំពិតជារីករាយណាស់ដែលអាចបំបែកកំណត់ត្រាក្នុងពានរង្វាន់ដ៏
សំខាន់ ប៉ុន្តែក្រៅពីបំបែកកំណត់ត្រា វាជាប្រកួតដ៏ធំរបស់យើង។
យើងចង់ប្រកួតប្រជែងក្នុងគ្រប់ពានរង្វាន់
ហើយយើងត្រូវការពិន្ទុជាចាំបាច់យប់នេះ”។
Messi បានក្លាយជាតារាមិនអាចខ្វះបាន ដែលរះបំភ្លឺ Barcelona ក្នុងរយៈពេល១ទសវត្សចុងក្រោយ។ ត្រឹមអាយុ២៧ឆ្នាំ រូបគេនៅមានពេលច្រើនឆ្នាំទៀតដើម្បីរក្សាកំណត់ត្រានេះ ខណៈកំណត់ត្រាស៊ុតចូលច្រើនបំផុតនៅ La Liga ក៏បុរសកូន១នេះ បំបែកបានដែរកាលពីថ្ងៃសៅរ៍កន្លងទៅ៕