របួសរបស់ Angel Di Maria យប់មិញ
នឹងធ្វើអ្នកចាត់ការក្លិបបិសាចក្រហម Manchester United លោក Louis
Van Gaal កាន់តែឈឺក្បាលថែមទៀត មុនធ្វើដំណើរទៅប៉ះ Arsenal
នាថ្ងៃសៅរ៍ខាងមុខ។
ការរងរបួសជាថ្មីកីឡាករថ្លៃជាងគេប្រចាំ Premier League នេះ កើតឡើងដោយសារប៉ះទង្គិចជាមួយ Nani ជាមិត្តរួមក្រុម Man Utd ដែលកំពុងត្រូវ Sporting Lisbon ខ្ចីជើង នៃការប្រកួតមិត្តភាពរវាង អាហ្សង់ទីន និងព័រទុយហ្គាល់នៅ Old Trafford យប់មិញ។
អ្វីដែលធ្វើឲ្យលោក Van Gaal អង្គុយមើលទាំងក្ដៅស្លឹកត្រចៀក គឺក្រោយពេល Di Maria របួសហើយ តែគ្រូបង្វឹកអាហ្សង់ទីននៅតែបន្តឲ្យខ្សែបម្រើស្លាបវ័យ២៦ឆ្នាំ នេះលេងបន្តទៀត មុនប្ដូរចេញជំនួសវិញដោយ Lamela។
ទាក់ទងបញ្ហានេះ គ្រូបង្វឹកអាហ្សង់ទីន លោក Gerardo Martino បាននិយាយថា៖ “យើង គិតថាវាមិនមែនជារបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែជាការប៉ះទង្គិចគ្នាបន្តិចបន្តួចទេហើយរបួសនោះគ្រាន់តែ រលាត់ស្បែកបន្តិចប៉ុណ្ណោះ។ យើងបានស្គែន X-rays ដើម្បីពិនិត្យកាន់តែច្បាស់។ យ៉ាងណាក្ដី យើងគិតថាមិនជាធ្ងន់ធ្ងរនោះឡើយ”។
Di Maria ខ្លួនឯងក៏បានបញ្ជាក់ផងដែរថា៖ “វាគ្រាន់តែជារបួសតិចតួចទេ ហើយខ្ញុំសង្ឃឹមថាវាមិនឈឺទៀតទេ ដូច្នេះខ្ញុំអាចលេងបាននៅចុងសប្ដាហ៍នេះបាន”។
ប្រសិនបើរបួសរបស់ Di Maria មិនអាចជាទាន់ទេនោះ បិសាចក្រហមនឹងកាន់តែធ្ងន់កថែមមួយកម្រិតទៀត ត្បិតអីបច្ចុប្បន្នកីឡាករដែលមានរបួស គឺច្រើនពេកទៅហើយ ដូចជា David de Gea (ម្រាមដៃ), Deley Blind (ជង្គង់), Michael Carrick, Phil Jones, Radamel Falcao, Jonny Evans និង Marcos Rojo ជាដើម៕

លោក Van Gaal អង្គុយមើលនៅ Old Trafford យប់មិញ