Jurgen Klopp ដែលជាអ្នកចាត់ការក្រុម Dortmund
បានបញ្ជាក់ជំហររបស់លោកមុនប្រកួតជាមួយ Arsenal
ក្នុងវគ្គសន្សំពិន្ទុពានរង្វាន់ UEFA Champions League
នាម៉ោង២:៤៥នាទីរំលងអាធ្រាត្រយប់នេះថា
លោកមិនបន្ធូរដៃដល់កាំភ្លើងធំឡើយ។
Klopp បាននិយាយពេលមកដល់ទឹកដី Arsenal ថា៖ “ខ្ញុំមិនសូវដឹងពីស្ថានភាពរបស់ក្រុម Arsenal នាពេលនេះទេ ហើយក៏មិនដឹងពីរបៀបលេងនៅអង់គ្លេសដែរ។ គម្រោងរបស់ខ្ញុំគឺធ្វើយ៉ាងណាឱ្យក្លិបឈ្នះគ្រប់ការប្រកួតទាំង អស់ ទោះជាមានកៅអីទៅវគ្គ១៦ក្រុមហើយក្ដី។ យើងត្រូវការឱ្យកីឡាករទាំងអស់លេងឱ្យបានល្អដើម្បីស្ដារមុខមាត់ នៅ Bundesliga វិញ ដូច្នេះប្រកួតយប់នេះជាមួយ Arsenal យើងមិនបន្ធូរដៃនោះទេ”។
បុរសសញ្ជាតិអាល្លឺម៉ង់វ័យ៤៧ឆ្នាំខាងលើ ពេលថ្មីៗនេះមានព័ត៌មានជាច្រើនបានចុះផ្សាយថារូបលោកមានការ ទាក់ទងក្នុងការផ្លាស់មកអង់គ្លេសនៅរដូវកាលក្រោយ ហើយក្លិបដែលទំនងនឹងយកលោកនោះគឺ Arsenal នេះឯង ព្រោះ Wenger រដូវកាលនេះដឹកនាំក្រុមមិនសូវជាល្អនោះទេ ។ ហើយម្ចាស់ក្លិបផ្ទាល់ក៏ចង់ប្ដូរអ្នកចាត់ការដែរ។ ចាំមើលប្រកួតយប់នេះ តើ Klopp អាចធ្វើបានដូចការនិយាយខាងលើដែរឬទេ?