Cristiano Ronaldo បានស៊ុតចូល១គ្រាប់ជួយឲ្យ Real Madrid
យកឈ្នះម្ចាស់ផ្ទះ Basel ដើម្បីបន្តភាពមិនចាញ់ក្នុងពូល B នៃ UEFA
Champions League។ ក្នុងពូលដដែលនេះ ក្រុមហង្សក្រហម Liverpool
ត្រូវក្រុម Ludogorets តាមស្មើនៅចុងម៉ោង។ Rickie Lambert និង Jordan
Henderson បានស៊ុតឲ្យ Liverpool វាយបកនាំមុខវិញ ក្រោយ Dani Abalo
ជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខតាំងពីដើមតង់។ យ៉ាងណាក្ដី
ក្រុមមកពីប៊ុលហ្គារីអាចតាមស្មើបានវិញ នៅចុងម៉ោង ដោយកីឡាករ
Georgi Terziev។
ក្នុងពូល B នេះ ក្រុមជើងឯកចាស់ Real បានជាប់ស្វ័យប្រវត្តិតាំងពីសប្ដាហ៍មុនម៉្លេះ ខណៈ Basel (៦ពិន្ទុ), Liverpool (៤ពិន្ទុ) និង Ludogorets (៤ពិន្ទុ) នៅបន្តប្រជែងគ្នានៅសប្ដាហ៍ចុងក្រោយ។
រីឯពូល A វិញ ក្រុមជាប់ស្រាប់ Atletico Madrid នៅតែបន្តឈ្នះ ដោយស៊ី Olympiakos ៤-០ ខណៈ Malmo FF ចាញ់ Juventus ២-០។ Malmo អស់ឱកាសប្រជែងទៀតហើយ នៅឡើយតែ Juventus (៩ពិន្ទុ) និង Olympiakos (៦ពិន្ទុ) ដែលត្រូវដណ្ដើមគ្នាជាប់ទៅជាមួយ Atletico។
ពូល C វិញ Zenit យកឈ្នះ Benfica ១-០ ឯ Leverkusen ដែលជាប់ទៅហើយនោះ ចាញ់ Monaco ១-០ ដូចគ្នា។ Leverkusen មាន៩ពិន្ទុ ជាប់ជាស្វ័យប្រវត្តិ ខណៈ Monaco (៨ពិន្ទុ) និង Zenit (៧ពិន្ទុ) ត្រូវកាត់សេចក្ដីពេលប៉ះគ្នាប្រកួតចុងក្រោយ។
ចំណែកពូល D វិញ បានរកឃើញក្រុមជាប់ទាំង២ហើយ គឺ Dortmund និង Arsenal។ ប្រកួតយប់មិញនេះ ម្ចាស់ផ្ទះកាំភ្លើងធំ បានស៊ីក្រុមកំពុងត្រដាបត្រដួសនៅអាល្លឺម៉ង់ Dortmund ២-០ ស៊ុតបញ្ចូលទីដោយ Yaya Sanogo និង Alexis Sanchez។ លទ្ធផលមួយគូទៀត Anderlecht បានធ្វើឲ្យប្រាកដថាខ្លួនជាប់លេខ៣ ដោយស៊ី Galatasaray ២-០៕