ក្រោយពីក្រុមហ៊ុនលក់ទំនិញ Online Alibaba
ចូលទីផ្សារមូលប័ត្រជាសាធារណៈកាលពីខែកញ្ញាកន្លងទៅ Jack Ma
អតីតគ្រូបង្រៀនភាសាអង់គ្លេសកើតចេញពីគ្រួសារក្រីក្រ
បានក្លាយជាអ្នកមានបំផុតនៅចិន
ដែលមានប្រាក់រាប់ពាន់លានដុល្លារ។
តែផ្ទុយស្រឡះពីមហាសេដ្ឋីដទៃទៀតលើពិភពលោក Jack Ma
បែរជាមិនរីករាយទៅវិញពេលដែលខ្លួនក្លាយជាបុគ្គលបច្ចេកវិទ្យាដ៏
សំខាន់ហើយមានប្រាក់ចាយមួយជីវិតសឹងមិនអស់។
ក្រោយពីធ្វើបទសម្ភាសន៍ជាមួយលោក Ma ទូរទស្សន៍អាមេរិក CNBC បានឲ្យដឹងថា ដោយសារតែទំនួលខុសត្រូវ និងភាពល្បីល្បាញរបស់លោកបែរជានាំការឈឺចាប់ដល់ Jack Ma ទៅវិញ។ ទំនួលខុសត្រូវដ៏ធំធេង និងភាពល្បីល្បាញនាំការឈឺចាប់ដល់ Jack Ma នៅពេលដែលមនុស្សរាប់លាននាក់នាំគ្នារំពឹងខ្លាំងពេកលើលោក (កិច្ចសម្ភាសន៍របស់ CNBC ជាមួយ Jack Ma ក្រោយពី Alibaba ចូលទីផ្សារមូលប័ត្រ (IPO) ក្នុងខែកញ្ញាកន្លងទៅ)។
“IPO គឺពិតជាអស្ចារ្យណាស់…ខ្ញុំរីករាយនឹងលទ្ធផលនេះ។ ប៉ុន្តែនិយាយដោយស្មោះ ខ្ញុំគិតថាពេលមនុស្សជាច្រើនមករំពឹងលើអ្នកខ្លាំងពេក អ្នកប្រាកដជាត្រូវមានទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរដើម្បីបម្រើដល់ ពួកគេ”។ លោក Ma និយាយទៅកាន់ CNBC ទាំងទឹកមុខស្ងួត។
រាល់ថ្ងៃ Ma ព្យាយាមធ្វើឲ្យខ្លួនឯងរីករាយ ព្រោះបុរសរូបនេះយល់ថាសេចក្ដីសុខរបស់មិត្តរួមការងារ អ្នកមានភាគហ៊ុនក្នុងក្រុមហ៊ុន និងអតិថិជនជាទីស្រឡាញ់របស់លោកទាំងអស់គឺឋិតលើទឹកមុខរបស់លោក នេះហើយ។
អ្វីដែលកាន់តែធ្វើឲ្យ Ma រឹតតែមានអារម្មណ៍មិនស្រួលគឺពេលដែលលោកដើរតាមផ្លូវហើយមនុស្ស ម្នាមើលមករូបលោកចម្លែកខុសពីអ្នកដទៃ។ Ma ក៏បន្ថែមថា មនុស្សមួយចំនួនចាប់ផ្ដើមមកចោមរោមលោកដោយសារតែទ្រព្យសម្បត្តិ ដែលលោកមាន តែមិនមែនដោយសារទំនាក់ទំនងរបស់លោកនិងពួកគេនោះទេ។
អតីតគ្រូបង្រៀនភាសាអង់គ្លេសរូបនេះក៏បានបញ្ជាក់បន្ថែមដែរថា តាំងពីដើមលោកមិនដែលគិតថាអាចរកប្រាក់បានយ៉ាងច្រើនពី Alibaba នោះទេ ហើយអ្វីដែលលោកចង់បានបំផុតគឺការក្លាយទៅជាអ្នកជំនួញដែលត្រូវ បានគេគោរព។ ចុងក្រោយ Ma ក៏បានប្រាប់ទៅ CNBC ថា លោកកំពុងតែស្វែងរកមធ្យោបាយដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិមួយ ចំនួនដែលលោកមានទៅជួយដល់សង្គមវិញម្ដង។
ទម្រាំបានក្លាយជាមហាសេដ្ឋីដ៏មានឥទ្ធិពលនៅពេលបច្ចុប្បន្ន Jack Ma ធ្លាប់បានឆ្លងកាត់ប្រវត្តិយ៉ាងជូរចត់ដូចជាសុំការងារនៅហាង KFC មិនបាន និងទទួលបរាជ័យផ្ទួនៗគ្នាចំនួនពីរដង (ប្រឡងធ្លាក់) ចំពោះការប្រឡងចូលសាកលវិទ្យាល័យ ។ នៅឆ្នាំ ១៩៩៩ អតីតគ្រូបង្រៀនអង់គ្លេសដ៏មានឥទ្ធិពលរូបនេះបានបង្កើតក្រុមហ៊ុន លក់ទំនិញ Online មួយមានឈ្មោះថា Alibaba ដែលបច្ចុប្បន្នមានភាគហ៊ុនសរុបច្រើនជាង Amazon ដល់ទៅពីរដង។ Jack Ma បានក្លាយជាអ្នកមានបំផុតនៅចិន ក្រោយពេលដែល Alibaba បានប្រឡូកចូលទីផ្សារមូលប័ត្រកាលពីថ្ងៃទី១៩ កញ្ញាកន្លងទៅនេះ៕