Enzo Zidane ដែលជាកូនប្រុសច្បងរបស់ Zinedine Zidane
បានបង្ហាញសមត្ថភាពដ៏អស្ចារ្យនៅមុខឪពុករបស់ខ្លួនក្នុងការប្រកួត
មួយរវាង Real Madrid’s B និងក្រុម Conquense ដែលជាលទ្ធផល Real
ឈ្នះ ២-១។
ការបង្ហាញសមត្ថភាពដ៏គួរឱ្យកត់សម្គាល់នេះដែរ ត្រូវបានគេរំពឹងថាយុវជនឡើងជើងរូបនេះនឹងបានចូលលេងពេញជើង ជាមួយឈុត Real Madrid’s B ដែលលេងក្នុងក្របខ័ណ្ឌ Spanish third division របស់ប្រទេសអេស្ប៉ាញ ព្រោះបច្ចុប្បន្ន Enzo នៅលេងក្នុងឈុត Real Madrid’s C ដែរនៅឡើយទេ។ មិនត្រឹមតែប៉ុននេះទេ ខ្សែបម្រើវ័យ១៩ឆ្នាំដែលធ្លាប់លេងឱ្យ U15 របស់អេស្ប៉ាញរូបនេះក៏ត្រូវបានខាងជម្រើសជាតិបារាំងកោះហៅទៅលេង ក្នុងឈុត U19 ផងដែរក្នុងឆ្នាំ២០១៤នេះ។
បច្ចុប្បន្ននេះ Zidane នៅមានកូនប្រុស២នាក់ទៀតឈ្មោះ Theo និង Eliza ដែលលេងនៅឈុត Academy របស់ Real Madrid នៅឡើយ ហើយបុរសវ័យ៤២ឆ្នាំរូបនេះក៏មានក្ដីសង្ឃឹមថាកូនប្រុសទាំងពីរ នេះអាចធ្វើបានដូច Enzo ដែរ៕