អ្នកចាំទីដែលជួយអាល្លឺម៉ង់ឈ្នះពាន World Cup 2014, Manuel Neuer
បានអះអាងថាខ្លួនគេមិនមានសង្ឃឹមថាអាចឈ្នះពាន FIFA Ballon d’Or
ឆ្នាំនេះបានទេព្រោះលោកមិនសូវល្បីដូចខ្សែប្រយុទ្ធ Cristiano
Ronaldo ឡើយ។
អ្នកចាំទីវ័យ២៨ឆ្នាំរូបនេះបាននិយាយប្រាប់កាសែត Kicker របស់អាល្លឺម៉ង់ថា៖ “ខ្ញុំជាកីឡាករធម្មតា មិនមែនជាឯកអគ្គរាជទូតអីដូច Ronaldo ទេ។ ហើយខ្ញុំក៏មិនចូលចិត្តដើរលើកម្រាលព្រំក្រហមអីនោះដែរ ត្រឹមដើរលើទីលានប្រកួតគឺគ្រប់គ្រាន់ហើយ។ បំណងតែមួយគត់របស់ខ្ញុំគឺធ្វើឱ្យបានល្អបំផុតនៅលើទីលាន ប្រកួត”។
លើសពីនេះទៅទៀត អតីតអ្នកចាំទីរបស់ក្រុម Schalke ខាងលើបានបន្ថែមទៀតថា៖ “Ballon d’Or ជាពានដែលគេឱ្យទៅកីឡាករណាដែលអាចរកគ្រាប់បាល់បានច្រើន បង្កើតឱកាសច្រើន និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានច្រើន។ ហើយចំពោះអ្នកចាំទីវិញតាំងពីឆ្នាំ១៩៦៣មក ពាននេះមិនដែលបានមកអ្នកចាំទីទេ ហើយខ្សែការពារវិញគឺមានតែ២នាក់គត់ដែលអាចទទួលបានវាកាលពី២០ ឆ្នាំមុន ហើយក្រៅពីនេះគឺភាគច្រើនជាខ្សែប្រយុទ្ធ។ សម្រាប់ខ្ញុំអ្នកឈ្នះពានមួយនេះ Ronaldo ល្អបំផុតហើយ”។
បេក្ខភាព២៣នាក់ដែលបានប្រកាសកាលពីថ្ងៃទី២៨ខែតុលានោះនឹង ត្រូវជម្រុះសល់៣នាក់នៅថ្ងៃទី១ខែធ្នូខាងមុខនេះហើយ ខណៈការប្រកាសលទ្ធផលអ្នកឈ្នះ នឹងធ្វើឡើងក្នុងកម្មវិធី FIFA Ballon d’Or gala ដែលរៀបចំនៅទីក្រុង Zurich ប្រទេសស្វីស នាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។
ចាំមើលដល់ថ្ងៃប្រកាសលទ្ធផល តើការគិតរបស់ Manuel Neuer អាចពិតដែរឬទេ?