លោក Brendan Rodgers
បានទទួលស្គាល់ថាកៅអីអ្នកចាត់ការរបស់លោកកាន់តែក្ដៅហើយ
ក្រោយដឹកនាំក្រុមហង្សក្រហម Liverpool ចាញ់ក្រុមក្បែរបាតតារាង
Crystal Palace ៣-១ យប់មិញនេះ។
អ្នកចាត់ការសញ្ជាតិអៀរឡង់ខាងជើងបាននិយាយថា៖ “ខ្ញុំមិនក្រអឺតក្រទមដល់ថ្នាក់គិតថាកៅអីរបស់ខ្ញុំនៅតែមាន សុវត្ថិភាពនោះទេ។ ខ្ញុំមានទំនាក់ទំនងល្អជាមួយម្ចាស់ក្លិប។ យើងមានភាពស្មោះត្រង់នឹងគ្នា ហើយយើងត្រូវតែទទួលលទ្ធផលល្អ។ រយៈពេលចុងក្រោយនេះ ការអភិវឌ្ឍរបស់យើង មានភាពរហ័ស និងល្អ ប៉ុន្តែអ្វីៗគឺត្រូវមើលលើលទ្ធផល”។
Rodgers ក៏បានទទួលស្គាល់ដែរថាលោកបានជួបនិយាយជាមួយម្ចាស់ក្លិបជាជនជាតិ អាមេរិកាំងផងដែរ ក្រោយធ្លាក់ដល់លេខ១២ ចាញ់ក្រុមកំពូលតារាង Chelsea ដល់ទៅ១៨ពិន្ទុ។
នៅក្នុងការប្រកួតយប់មិញនេះ Liverpool បាននាំមុខក្រុមម្ចាស់ផ្ទះមុនតាំងពីចាប់ផ្ដើមការប្រកួតមិនបាន ២នាទីផងដែរ ដោយការស៊ុតរបស់ Rickie Lambert។ ប៉ុន្តែ Crystal Palace បានដាក់៣គ្រាប់វិញ ដោយ Dwight Gayle (នាទី១៧) Joseph Ledley (នាទី៧៨) និង Mile Jedinak (នាទី៨១)។
ក្រោយជ័យជម្នះលើហង្សក្រហម ក្រុម Crystal អាចឡើងផុតតំបន់គ្រោះថ្នាក់ ដោយឈរនៅលេខ១៥ ខណៈ Liverpool ឈរនៅលេខ១២។ លទ្ធផល១គូទៀតកាលពីយប់មិញដែរនោះ គឺក្រុមមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះក្រុមម្ចាស់ផ្ទះ Hull City ២-១៕