Mozilla បានបែកចិត្តពី Google ទៅចុះកុងត្រាថ្មីរយៈពេល ៥
ឆ្នាំជាមួយ Yahoo ដែលធ្វើឲ្យ Yahoo ក្លាយជា Search Engine
ផ្លូវការក្នុងសហរដ្ឋអាមេរិក។
ជំហាននេះមានន័យថា ពេលបើក Browser Firefox ភ្លាម អ្នកមិនឃើញ Google Search ទៀតទេ។ ជំនួសមកវិញ អ្នកនឹងឃើញផ្ទាំង Search របស់ Yahoo ដែលនឹងដំណើរការចាប់ពីដើមខែធ្នូនេះតទៅ។
ជំហាននេះមានន័យថា ពេលបើក Browser Firefox ភ្លាម អ្នកមិនឃើញ Google Search ទៀតទេ។ ជំនួសមកវិញ អ្នកនឹងឃើញផ្ទាំង Search របស់ Yahoo ដែលនឹងដំណើរការចាប់ពីដើមខែធ្នូនេះតទៅ។
Google បានក្លាយ Search engine
ផ្លូវការនៅ Mozilla Firefox browser ចាប់តាំងពីឆ្នាំ ២០០៤មក។
ទោះជា Yahoo នឹងក្លាយជា Search Engine ថ្មីលើ Browser
មួយនេះក៏ពិតមែន តែអ្នកនៅតែអាចជ្រើសរើសជម្រើស Search Engine
ផ្សេងទៀតដូចជា Google, Bing, DuckDuckGo, eBay, Amazon, Twitter
និង Wikipedia ដែលមានភ្ជាប់ជា Built-in
ឲ្យអ្នកជ្រើសរើសតាមចំណង់ចំណូលចិត្តដដែល។
Yahoo បានព្យាយាមធ្វើការកែប្រែ
Search Engine
របស់ខ្លួនឲ្យកាន់ប្រសើរឡើងដើម្បីស្រូបអ្នកប្រើប្រាស់ឲ្យងាកចេញ
ពី Google។ កាលពីខែមេសាកន្លងទៅ គេហទំព័រ Re/code
បានរាយការណ៍ថា Yahoo មានគម្រោងសម្ងាត់បញ្ចុះបញ្ចូលឲ្យ Apple
បោះបង់ចោល Google ជា Search Engine
ផ្លូវការនៅលើប្រព័ន្ធប្រតិបត្តិការ iOS មកមកខ្លួនទៀតផង។
ដោយឡែក Firefox គឺជា Browser
ដ៏ពេញនិយមលំដាប់ទីបី បន្ទាប់ពី Chrome និង Internet Exploer
ដែលឈរចំណាត់ថ្នាក់លេខ ១ និងលេខ ២ បន្តបន្ទាប់គ្នា។ បើតាម
Mizolla ក្នុងមួយឆ្នាំ Firefox មានចំនួនអ្នកចូល Search ១០០
ពាន់លានដង៕