ក្រៅពីអាហារដែលជួយជម្រុញថាមពលផ្លូវភេទ
ក៏មានអាហារមួយចំនួនដែលមានផលមិនល្អចំពោះរឿងលើគ្រែនោះដែរ។
ជាក់ស្ដែងប្រភេទអាហារ៩មុខដ៏គួរឲ្យភ្ញាក់ផ្អើលខាងក្រោមនេះ
ត្រូវបានគេរកឃើញថាអាចបំផ្លាញជីវិតសិចរបស់អ្នកដោយមិនខ្លួន
បើទទួលច្រើនពេក៖
១. សណ្ដែកសៀង
សណ្ដែកសៀងមានផ្ទុកសារធាតុ phytoestrogens និង isoflavones ដែលធ្វើឲ្យមានការថយចុះកម្រិតអ័រម៉ូនសិច (testosterone) ១៩%។ គេបានរកឃើញថាការទទួលទានសណ្ដែកសៀងច្រើនជាង ១២០ មិល្លីក្រាមក្នុងមួយថ្ងៃ អាចធ្វើឲ្យចំនួនមេជីវិតឈ្មោលមានការធ្លាក់ចុះ។ ដូចនេះត្រូវនិយាយថាទេចំពោះសណ្ដែកសៀងដើម្បីឲ្យជីវិតផ្លូវភេទអ្នក បានរីករាយ។
២. ឈីស (Cheese)
ឈីសដែលមានដាក់លក់នៅលើទីផ្សារ មិនបានផ្សំពីធម្មជាតិ និងត្រូវបានគេដាក់ថ្នាំប្រឆាំងមេរោគថែមទៀតផងដើម្បីធ្វើឲ្យ វានៅតែស្រស់ល្អ។ សារធាតុគីមីទាំងនោះធ្វើឲ្យប៉ះពាល់ដល់កម្រិតអ័រម៉ូន testosterone និង អ័រម៉ូន estrogen ក្នុងរាងកាយ និង បង្កើនកម្រិតអ័រម៉ូន xenoestrogenes ដែលធ្វើឲ្យប៉ះពាល់ដល់មុខងារផ្លូវភេទ។ ដូចនេះប្រសិនបើលោកអ្នកចង់បានចំណង់ខ្លាំងគួរតែទទួលទានប៊័រជំនួស វិញទើបប្រសើរ។
៣. ជីរអង្កាម
ជាការពិតណាស់ដែលជីរអង្កាមល្អចំពោះប្រព័ន្ធរំលាយអាហារ និងល្អសម្រាប់ការដកដង្ហើម ប៉ុន្តែវាមានផលប៉ះពាល់ចំពោះជីវិតផ្លូវភេទវិញ។ ជីរអង្កាមមានជាតិ Menthol ដែលជួយឲ្យខ្យល់ដង្ហើមត្រជាក់ តែវាក៏ធ្វើឲ្យចំណង់ថយចុះនោះដែរ។
៤. ពោត
អ្នកប្រាកដជាមានភាពភ្ញាក់ផ្អើលនៅពេលដែលដឹងថាពោតធ្វើឲ្យ ប៉ះពាល់ដល់ការរួមភេទ។ វាមានសារធាតុ anti-aphrodisiac ដែលធ្វើឲ្យថាមពលភេទថយចុះពេលកំពុងប្រតិបត្តិការ។ ក្រៅពីនេះទៅទៀត វាក៏អាចបន្ថយបំណងចង់ឡើងគ្រែរបស់មនុស្សយើងបានដែរ។
៥. ស្ករសិប្បនិមិត្ត
អ្នកអាចការពារពីជំងឺទឹកនោមផ្អែមបានដោយទទួលទានស្ករសិប្បនិម្មិត ប៉ុន្តែជីវិតសិចរបស់អ្នកនឹងថយចុះដោយសារតែការទទួលស្ករនេះ ដូចគ្នា។ ស្ករសិប្បនិម្មិតទាំងអស់មាន សារធាតុ Aspartame ដែលអាចកាត់បន្ថយកម្រិតអ័រម៉ូន serotonin ដែលជាអ័រម៉ូនជួយឲ្យអារម្មណ៍រីករាយ។ ដូច្នេះប្រសិនបើអ្នកមានបំណងចង់ផ្គាប់ចិត្តដៃគូរបស់អ្នកគួរប្រើ ទឹកឃ្មុំជំនួសស្ករសិប្បនិម្មិតល្អជាង។
៦. អាហារកំប៉ុង
អាហារកំប៉ុងជាអាហារងាយស្រួលចម្អិន និងអាចរកបានគ្រប់ហាងទំនិញ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តវា។ ប៉ុន្តែអ្នកគួរចាប់ផ្ដើមកាត់បន្ថយវាខ្លះ ព្រោះវាជាហេតុផលដ៏សំខាន់ធ្វើឲ្យជីវិតផ្លូវភេទរបស់អ្នកជួប បញ្ហា។ អាហារកំប៉ុងមានផ្ទុកសារធាតុគីមី bisphenol-A (BPA) ជាតិសូដ្យូម និងមានជាតិប៉ូតាស្យូមតិច។ ចំនួនច្រើននៃជាតិសូដ្យូមមានវត្តមាននៅក្នុងអាហារកំប៉ុងនាំឱ្យ មានសម្ពាធឈាមខ្ពស់ ដូច្នេះរារាំងដល់លំហូរឈាមទៅសរីរាង្គភេទ។
៧. សូដា និង ភេសជ្ជៈ
ក្រៅពីអាចបណ្ដាលឲ្យធាត់ ភេសជ្ជៈក៏អាចធ្វើឲ្យមានជំងឺពុកធ្មេញ ធ្វើឲ្យអារម្មណ៍មិនល្អ និងជំងឺផ្សេងៗទៀត។ ភេសជ្ជៈទាំងនេះ មានសារធាតុគីមីម្យ៉ាង ដែលធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពផ្លូវភេទរបស់បុរស។
៨. កាហ្វេ
មនុស្សភាគច្រើនតែងតែទទួលទានកាហ្វេ និងត្រូវបានអាស៊ីដជ្រាបចូលទៅក្នុងខ្លួន។ ទោះជាយ៉ាងណាផឹកកាហ្វេក្នុងបរិមាណច្រើនអាចនឹងមានគ្រោះថ្នាក់។ វាបង្កឲ្យមានភាពតានតឹងដែលបណ្ដាលឲ្យអ័រម៉ូន cortisol ចូលទៅក្នុងរាងកាយ។ កាហ្វេអាចរំខានដល់ការងាររបស់ក្រពេញ Adrenal ដូច្នេះបណ្ដាលឱ្យអតុល្យភាពអ័រម៉ូនមានភាពតានតឹង។
៩. គ្រឿងស្រវឹង
ការសេពគ្រឿងស្រវឹងគឺជាមូលហេតុដ៏សំខាន់មួយដែលធ្វើឲ្យមនុស្សរាប់ លាននាក់កើតជំងឺហើយវាថែមទាំងមានផលប៉ះពាល់ដល់ជីវិតផ្លូវភេទផង ដែរ។ ព្រោះពេលសេពគ្រឿងស្រវឹងអាចបណ្ដាលកាត់បន្ថយផលិតកម្មអ័រម៉ូនសិច។ ស្ត្រីអាចប្រឈមមុខនឹងបញ្ហាឆាប់អស់រដូវ ខណៈដែលបុរសងាយនឹងអស់ចំណង់តែម្ដង៕