Facebook
បានក្លាយជាប្រព័ន្ធបណ្តាញសង្គមដ៏ល្បីល្បាញនិងមានប្រជាប្រិយ
ភាពមួយនាពេលបច្ចុប្បន្ន។
មានមនុស្សរាប់លានកំពុងលេងនូវប្រព័ន្ធបណ្តាញសង្គមមួយនេះ។
ពួកគេបានចំណាយពេលជាច្រើននៅលើបណ្ដាញសង្គមនេះដើម្បីបង្ហោះ
រូបភាព វីដេអូ chat និង
ការងារជាច្រើនទៀតដើម្បីចែករំលែកអោយមនុស្សគ្រប់រូបបានដឹង។
ប៉ុន្តែមានរឿងមួយចំនួនដែលអ្នកមិនគួរអោយគេដឹងនោះទេ។ ដូច្នេះ
Sabay សូមណែនាំនូវរឿង ៥ យ៉ាងដែលអ្នកមិនគួរបង្ហាញនៅលើ
Facebook ៖
១ ថ្ងៃខែឆ្នាំកំណើតពេញរបស់អ្នក ឬ គ្រួសារអ្នក
ភាគច្រើននៃប្រិយមិត្ត Facebook
ច្រើនសប្បាយរីករាយជាមួយនឹងការជូនពរនៅលើ Wall
ពីសំណាក់មិត្តភក្តិនៅថ្ងៃខួបកំណើតរបស់ខ្លួន។
វាធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្ដៅ
ពេលដឹងថាមានមនុស្សច្រើនចងចាំអ្នក និងខ្វល់ខ្វាយពីអ្នក។
ដោយហេតុនេះអ្នកមិនបានគិតដល់ទេថា
ការដាក់ថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់អ្នកទៅក្នុង
Facebookប្រៀបដូចជាការផ្ដល់អត្តសញ្ញាណរបស់អ្នកទៅកាន់ជនអាក្រក់
ដែលប៉ុនប៉ងប្រព្រឹត្តទង្វើអាក្រក់មកលើអ្នកដោយមធ្យោបាយណាមួយ
អីចឹង។
២ ទំនាក់ទំនងពិតប្រាកដរបស់អ្នក
មិនថាអ្នកនៅលីវ ឬ
មានគ្រួសារនោះទេ
រឿងដែលល្អនោះគឺអ្នកមិនគួរបង្ហាញវាជាសាធារណៈអោយគេដឹងនោះទេ។
ជនឆ្លៀតឱកាសមួយចំនួនតែងតែចង់ដឹងថា តើអ្នកមានដៃគូ ឬអត់។
ប្រសិនបើអ្នកប្តូរនូវ Status របស់អ្នកថា “single”
នោះវាបង្ហាញដល់ពួកគេយ៉ាងច្បាស់ថា
អ្នកកំពុងចូលរ៉ាដារបស់ពួកគេហើយ។ អីចឹង
បើគេចង់តាមចែចង់អ្នកប្រាកដជានឹងបង្កើតសកម្មភាពរំខានអ្នកជាថ្មី
ហើយបើដឹងថា អ្នកនៅផ្ទះតែឯងទៀត
គេអាចមានគំនិតមិនល្អមករកអ្នកដល់ផ្ទះផងក៏មិនដឹង។
៣ ទីតាំងពិតប្រាកដរបស់អ្នក
មានមនុស្សជាច្រើនដែលចូលចិត្តអោយគេ
ដឹងពីទីតាំងដែលអ្នកកំពុងតែស្ថិតនៅដោយការ Check-in
នៅកន្លែងស្អាតៗ។ ជាពិសេសគឺពេលវិស្សមកាល
ជាពេលដែលអ្នកគួរបារម្ភបំផុត
បើអ្នកបង្ហោះអួតពីទីកន្លែងដែលអ្នកទៅលេង
ក្នុងរយៈពេលណាមួយនោះ។ មិត្្តភក្ដិក្នុង Facebook
របស់អ្នកដែលជាចោរប៉ុនប៉ងលួចព្រទ្យសម្បត្តិរបស់អ្នកនៅរយៈពេល
នេះ ប្រាកដជាដឹងច្បាស់ណាស់ថា អ្នកមិននៅផ្ទះទេ
ដូច្នេះហើយវាជាឱកាសមាសសម្រាប់ពួកវាមិនខាន។ អីចឹង
បើចង់អួតឲ្យមិត្តភក្ដិច្រណែនពេលបានទៅកន្លែងល្អៗ
ចាំមកដល់ផ្ទះសិនទៅសឹមបង្ហោះ។
៤ ពេលនៅផ្ទះតែឯង
រឿងមួយទៀតដែលអ្នកលេង Facebook
ឧស្សាហ៍បញ្ចេញឲ្យគេដឹងគឺថា ”អផ្សុកណាស់
នៅផ្ទះម្នាក់ឯងទៀតហើយ” ក្នុងបំណងចង់ឲ្យមានអ្នកចូលមក Comment
ឬ Chat សាសង។ រវល់តែស៊ីអារម្មណ៍បែបនេះ
អ្នកប្រហែលជាភ្លេចគិតថា មិត្តភក្ដិនៅក្នុង Facebook
ដែលអ្នកមិនធ្លាប់ស្គាល់ ឬ Hacker ដែលអាចលួចចូលគណនីរបស់អ្នក
អាចទៅរកអ្នកដល់ផ្ទះដើម្បីប្លន់ ប្រសិនបើគេដឹងពីទីតាំង
តាមរយៈការ Check-in បង្ហាញទីតាំងផ្ទះរបស់អ្នកនាពេលកន្លងមក។
៥ បង្ហោះរូបភាពកូន និង Tag ឈ្មោះពួកគេ
ជាការពិតណាស់ឪពុកម្ដាយគ្រប់រូប
តែងតែស្រលាញ់កូន
និងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីអោយកូនរបស់ពួកគេមានសុវត្ថិភាព។
ប៉ុន្តែការស្រលាញ់ខ្លះក៏បានធ្វើអោយកូនជាទីស្រលាញ់របស់អ្នកមាន
គ្រោះថ្នាក់ដែរ។
ជាក់ស្ដែងដូចជាមានមនុស្សជាច្រើនបានបង្ហោះរូបភាពកូនរបស់
ពួកគេមកជាមួយឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើតពិតប្រាកដពេញ។
អ្នកត្រូវគិតថាមានមនុស្សខ្លះអាចមានបំណងអាក្រក់មកលើកូនអ្នក។
ជួនកាលជនទាំងនេះអាចយកនូវព័ត៌មានទាំងនោះ
មកបន្លំយកកូនអ្នកទៅធ្វើអាជីវកម្មក៏មិនដឹង។
ឧស្សាហ៍ពេលចេញពីរៀន
ពេលអ្នកមិនទាន់ទៅដល់គេអាចទៅយកដោយប្រាប់ឈ្មោះពេញរបស់កូន
អ្នក និងឈ្មោះសាច់ញាតិ ឬមិត្តភក្ដិជិតដិតរបស់អ្នកដែលធ្លាប់
Tag ឲ្យនៅលើរូបថតកូនៗអ្នកកន្លងមក៕