ក្រោយពី Microsoft បានទិញ Nokia ក្នុងទឹកប្រាក់ប្រមាណជាង
៧ពាន់លានដុល្លារ Nokia
កាលពីពេលថ្មីៗនេះក៏បានប្រកាសថាខ្លួនឈប់ធ្វើជំនួញទូរសព្ទត
ទៅទៀតហើយ ដោយងាកមកធ្វើជំនួញបណ្ដាញទូរគមនាគមន៍
និងសេវាកម្មផែនទី (Mapping Service) វិញម្ដង។ ពេលនេះ Nokia
បានប្រកាសថាខ្លួននឹងបង្ហាញអាវុធសម្ងាត់មួយទៀត (ដូចក្នុងរូប)។
តាមរយៈប្រអប់ខ្មៅដែលប្រិយមិត្តបានឃើញនេះគឺជាអ្វីដែល Nokia នឹងប្រកាសជាផ្លូវការនៅថ្ងៃនេះតែម្តង។ មានព័ត៌មានលេចឮថា Nokia អាចនឹងចេញ Streaming Box សម្រាប់ទូរទស្សន៍ឬក៏អាចជា Game Console (ឧបករណ៍សម្រាប់លេងហ្គេម)។
ទោះជាយ៉ាងណានៅយើងនៅមិនទាន់ដឹងថាតើប្រអប់ខ្មៅនេះជាអ្វី ឲ្យប្រាកដនោះទេ។ អញ្ចឹងមានតែចាំតាមដានតទៅទៀតថាតើប្រអប់ខ្មៅរបស់ NOKIA នោះជាអ្វី? ចុះមិត្តទាំងអស់គ្នាវិញគិតថាប្រអប់ខ្មៅដ៏អាថ៌កំបាំងនេះជា អ្វីដែរ?