ចង់បានថ្ងៃថ្មីដ៏ស្រស់បំព្រង សូមចាប់ផ្ដើមទម្លាប់ពេលព្រឹក៥យ៉ាងដូចខាងក្រោមនេះ៖
១. សម្រេចចិត្តឲ្យហើយថាត្រូវធ្វើរឿងសំខាន់បំផុតមួយប្រចាំថ្ងៃ
ប្រសិនបើអ្នកភ្ញាក់ពីដំណេកដោយមិនមានអារម្មណ៍ថាចង់ធ្វើអ្វី ឬមិនដឹងធ្វើអ្វីទេនោះ វាមិនមែនជារឿងល្អក្នុងការចាប់ផ្ដើមថ្ងៃថ្មីនោះទេ។ សៀវភៅដ៏ល្បីមួយក្បាលដែលមានចំណងជើងថា “The 4-hour Workweek” បានសរសេរថាអ្នកគួរតែសម្រេចចិត្តធ្វើរឿងសំខាន់បំផុតមួយ ហើយសម្រេចវាឲ្យបានក្នុងថ្ងៃថ្មី។ អ្នកត្រូវសួរខ្លួនឯងថា “តើអ្វីដែលខ្ញុំត្រូវសម្រេចឲ្យបានក្នុងថ្ងៃនេះ? តើខ្ញុំត្រូវរីករាយថ្ងៃថ្មីរបស់ខ្ញុំដោយរបៀបណា?”
២. ញ៉ាំអាហារពេលព្រឹក
ដូចដែលប្រិយមិត្តបានដឹងតាមរយៈអត្ថបទមុននេះ ហើយថា ការញ៉ាំអាហារពេលព្រឹកជារឿងមិនគួរមើលរំលង។ ការញ៉ាំអាហារក្រោយភ្ញាក់ពីដំណេក ជាទម្លាប់ល្អបំផុតមួយ ដែលជួយឲ្យអ្នកមានសុខភាពល្អ ជួយឲ្យខួរក្បាលធ្វើការបានល្អ និងបង្កើនថាមពលដល់អ្នកក្នុងថ្ងៃថ្មី។ ប្រសិនបើអ្នករើសអាហារពេលព្រឹកដែលមានជាតិប្រូតេអ៊ីន បូករួមទាំងផ្លែឈើទៀតនោះ គឺកាន់តែល្អ។ (ចុចអាន៖ មិនញ៉ាំអាហារពេលព្រឹក អាចបង្កផលប៉ះពាល់ ៤យ៉ាងធំៗ)
៣. សមាធិ
ពាក្យថាសមាធិ បើស្ដាប់ទៅដូចរៀងពិបាក និងសាំញ៉ាំបន្តិច ប៉ុន្តែធាតុពិតគឺវាងាយស្រួលបំផុតសម្រាប់អ្នក។ ពេលភ្ញាក់ពីគេង មនុស្សខ្លះមានអារម្មណ៍មិនសូវល្អនោះទេ ពោលគឺភាគច្រើនចង់គេងបន្ថែមទៀត។ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ អ្នកគ្រាន់តែចំណាយពេលបន្តិច ដកដង្ហើមឲ្យវែងៗប្រហែល១០ដង ហើយត្រូវនឹកឲ្យឃើញនូវរឿងល្អៗក្នុងជីវិតរបស់អ្នក។ គិតទៅដល់មនុស្សជាទីស្រលាញ់ ដែលមានដូចជាក្រុមគ្រួសារ មិត្តភក្ដិ ឬគូស្នេហ៍ជាដើម។
៤. ហាត់ប្រាណ
ការហាត់ប្រាណ ជួយឲ្យឈាមរត់បានល្អ និងជួយឲ្យអ្នកមានអារម្មណ៍ល្អក្នុងថ្ងៃថ្មី។ មិនបាច់ធ្វើអ្វីច្រើននោះទេ គ្រាន់តែដើរនៅតាមផ្លូវម្ដុំផ្ទះរបស់អ្នក ក៏ជាការហាត់ប្រាណពេលព្រឹកដ៏ល្អប្រសើរនោះដែរ។
៥. និយាយពាក្យថា “I love you”
និយាយពាក្យថាស្រលាញ់ ឬពាក្យអ្វីផ្សេងទៀតទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នក ឬមនុស្សណាម្នាក់។ ចូរធ្វើឲ្យវាក្លាយជារឿងសាមញ្ញក្នុងការនិយាយពាក្យសាមញ្ញណាមួយ ដែលអាចធ្វើឲ្យអ្នកណាម្នាក់សប្បាយរីករាយក្នុងចិត្ត។ ការធ្វើឲ្យអ្នកណាម្នាក់មានអារម្មណ៍ល្អ ក៏ជាសេចក្ដីសុខផ្លូវចិត្តមួយដ៏ប្រសើរ ដែលអ្នកគួរធ្វើពេលព្រឹកព្រលឹម មុនចាប់ផ្ដើមថ្ងៃថ្មីនោះដែរ។
តើប្រិយមិត្តធ្លាប់ធ្វើរឿងណាខ្លះហើយ ក្នុងចំណោមទាំង៥ខាងលើនេះ?