ថ្មីៗនេះ Samsung
បានប្រកាសអំពីការទទួលស្គាល់ដោយរដ្ឋាភិបាលអាមេរិកក្នុងនាមជាដៃ
គូដំណោះស្រាយបច្ចេកវិទ្យាធានារក្សាសុវត្ថិភាពទិន្នន័យជាតិចំពោះការ
គ្រប់គ្រង ឬផ្ទុកព័ត៌មាន និងឯកសារសំងាត់ខ្ពស់បំផុតក្នុងទូរសព្ទ។
បន្ទាប់ពីបញ្ចប់លើកិច្ចព្រមព្រៀងយោគយល់ទាំង ១០ រដ្ឋាភិបាលអាមេរិកបានដាក់បន្ថែមទូរសព្ទ និង Tablet Samsung ម៉ូដែល Galaxy S4, Galaxy S5, Galaxy Note 3, Galaxy Note 4, Galaxy Note 10.1 (2014 Edition), Galaxy Note Edge, Galaxy Alpha, Galaxy Tab S 8.4, Galaxy Tab S 10.5 និង ប្រព័ន្ធផ្ទេរទិន្នន័យ Galaxy IPSEC Virtual Private Network (VPN) Client ទៅក្នុងបញ្ជីដំណោះស្រាយពាណិជ្ជកម្មសំងាត់ CSFC ។
កន្លងទៅឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុន Samsung ត្រូវបានដាក់បញ្ចូលជាផ្លូវការនៅក្នុងបញ្ជីអនុម័តឧបករណ៍ អេឡិចត្រូនិកភ្នាក់ងាររក្សាសុវត្ថិភាពព័ត៌មាន DISA នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក។
Samsung Knox ជាកម្មវិធីប្រព័ន្ធសុវត្ថិភាពដែលបង្កើនសុវត្ថិភាពខ្ពស់ក្នុងការ រក្សាទិន្នន័យ ដូចជា រូបភាព លេខទូរសព្ទ កំណត់ត្រា និង ឯកសារផ្សេងៗ នៅលើឧបករណ៍អេឡិចត្រូនិកដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android។ ប្រព័ន្ធសុវត្ថិភាព Knox ក៏បានផ្ដល់ភាពទុកចិត្តបំផុតក្នុងការផ្ទុក និងបញ្ជូនទិន្នន័យប្រកបដោយសុវត្ថិភាពខ្ពស់។