Samsung ឧបត្ថម្ភទូរស័ព្ទ ៣.០០០
គ្រឿងសម្រាប់ប្រើប្រាស់ក្នុងគម្រោងរបស់អង្គការសហប្រជាជាតិក្នុង
ប្រទេសចំនួន ៣
នៅអាហ្វ្រិកដែលកំពុងរងការគំរាមកំហែងខ្លាំងបំផុតពីជំងឺអេបូឡា។
ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics នៅអាហ្វ្រិកខាងត្បូង បានប្រកាសឧបត្ថម្ភស្មាតហ្វូនចំនួនខាងលើដែលមានតម្លៃប្រហែល ១ លានដុល្លារ។ នេះគឺដើម្បីគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺអេបូឡា ដែលជាជំងឺដ៏កាចសាហាវកំពុងគំរាមកំហែងពិភពលោក។
ស្មាតហ្វូនទាំងនេះត្រូវបានផ្ដល់ជូនតាមរយៈការិយាល័យសម្រប សម្រួលកិច្ចការមនុស្សជាតិនៃអង្គការសហប្រជាជាតិ OCHA ដែលនឹងត្រូវយកទៅប្រើនៅក្នុងគម្រោងទំនាក់ទំនងមនុស្សធម៌ Humanitarian Connectivity ដែលជាគម្រោងព័ត៌មានវិទ្យារបស់អង្គការសហប្រជាជាតិ UN’s IT ក្នុងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកដើម្បីសម្រួលដល់កិច្ចការ មនុស្សធម៌នៅតំបន់ដែលកំពុងតែជួបគ្រោះថ្នាក់។
ទូរសព្ទ GALAXY S3 Neo ជាម៉ូឌែលទូរសព្ទសម្រាប់គម្រោងឧបត្ថម្ភនេះដែលនឹងយកទៅប្រើប្រាស់ ក្នុងគ្លីនិកវេជ្ជសាស្ត្រអេបូឡា 60 គ្លីនិក ក្នុងប្រទេសអាហ្វ្រិកដែលកំពុងរងគ្រោះថ្នាក់បំផុតដូចជាប្រទេស ហ្គីណេ លីបេរីយ៉ា និង សេរ៉ាឡេអូន។
តាមរយៈការតម្កើងកម្មវិធីទូរសព្ទ UN’s Smart Health Pro បុគ្គលិកវេជ្ជសាស្ត្រនឹងអាចប្រើទូរសព្ទក្នុងការព្យាបាលអ្នកជំងឺ និងប្រមូលទិន្នន័យ។ ចំណែកអ្នកជំងឺដែលស្ថិតក្នុងការតាមដាន អាចភ្ជាប់ទំនាក់ ទំនង ទៅកាន់គ្រួសាររបស់ពួកគេតាមរយៈទូរសព្ទទាំងនោះផងដែរ។
ប្រព័ន្ធទូរសព្ទនឹងលែងដំណើរការទាំងស្រុងនៅពេលវីរុសរាតត្បាតឆ្លងចូល។