អ្នកចាំទី Iker Casillas
នឹងគ្រោងប្ដូរអាវជាមួយខ្សែប្រយុទ្ធហេងស៊យរបស់ Liverpool កីឡាករ
Mario Balotelli នៅពេលដែលក្លិបហង្សក្រហម ទៅសួរសុខទុក្ខស្ដេចស
Real Madrid នៅកីឡដ្ឋាន Bernabeu ក្នុងវគ្គសន្សំពិន្ទុ UEFA
Champions League យប់នេះ។
Casillas បាននិយាយទៅកាន់ប្រាប់ Sport Mail ថាខ្លួនចង់ប្ដូរអាវជាមួយអតីតកីឡាករ Man City ខាងលើ នៅពេលចប់ការប្រកួតពេញម៉ោង។ យ៉ាងណាក្ដី អ្នកចាំទីអេស្ប៉ាញរូបនេះ ក៏ឆ្លៀតបញ្ជាក់ដែរថា ការប្ដូរអាវនៅពេលចប់តង់ទី១ ក៏គ្មានខុសអីនោះដែរ។
អ្នកចាំទីដៃស្អិតរបស់ស្ដេចសបាននិយាយថា៖ “អ្នកអាចប្ដូរអាវនៅពេលចប់តង់ទី១ នៅអេស្ប៉ាញ ដោយគ្មានបញ្ហានោះទេ”។
Balotelli ត្រូវបានអ្នកគាំទ្រមួយចំនួន រិះគន់យ៉ាងចាស់ដៃនៅពេលប្ដូរអាវជាមួយខ្សែការពាររបស់Real Madrid កីឡាករ Pepe ពេលចប់តង់ទីមួយពេល Real ប៉ះ Liverpool នៅ Anfield កាលពីជើងទីមួយ។ Real Madridមាន៩ពិន្ទុពេញឈរកំពូលតារាងពូល B ឯLiverpoolវិញមានតែ៣ពិន្ទុប៉ុណ្ណោះ ឈរលេខបីក្នុងតារាង។
ព័ត៌មានលម្អិតនៃការប្រកួតគូនេះ Sabay នឹងវិភាគជូននាពេលបន្តិចទៀតនេះ!