បណ្ដាញសង្គមយក្ស Facebook បានប្រកាសចេញកម្មវិធីថ្មីសម្រាប់ iOS និង Android devices កាលពីម្សិលមិញនេះ ដោយឥតគិតថ្លៃ។
កម្មវិធីនេះមានឈ្មោះថា Facebook Groups ដែលផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការស្វែងរក និងចូលរួមក្នុងក្រុម (group) ថ្មីៗ, បង្ហោះរូបភាព និងតំណភ្ជាប់ (link) ឬបង្កើតក្រុមថ្មីដោយខ្លួនឯង។ និយាយខ្លីមួយម៉ាត់ គឺ Facebook Groups ប្រើដូចជាវេទិកាលើអ៊ីនធឺណិតមួយដែលគេអាចបង្កើតក្រុមមួយនិយាយពី ប្រធានបទជាក់លាក់ណាមួយ។
ឧទាហរណ៍៖ អ្នកអាចបង្កើតក្រុមគ្រួសារ មិត្តភ័ក្ដិបិទជិតមួយ (closed group) ដើម្បីចែករំលែកតែរូបភាពលក្ខណៈគ្រួសារ ឬមិត្តភ័ក្ដិ និងរៀបចំកាលវិភាគដើរកម្សាន្តលេងជាដើម។ បើមិនអីចឹងទេ អ្នកអាចបង្កើតក្រុមសម្រាប់ការសិក្សា ដើម្បីប្រាប់មិត្តរួមថ្នាក់ពីព័ត៌មានថ្មីៗ កាលវិភាគសាលា លំហាត់ ឬប្រ៊ីយ៉ុងផ្សេងៗ។
Facebook Groups ប្រមូលផ្ដុំក្រុមទាំងអស់នៅផ្ដុំគ្នា ហើយក្រុមណាដែលអ្នកសកម្មជាងគេនឹងបង្ហាញលើគេ។ កម្មវិធីនេះអាចឲ្យអ្នកកំណត់ notifications របស់ក្រុមណាដែលអ្នកចង់ឃើញ និងបិទផងដែរ។ ប៊ូតុង Discover គឺជាកន្លែងដែលបង្ហាញពីក្រុមថ្មីអ្នកអាចស្នើសុំចូលរួមបាន ដោយផ្អែកលើ Facebook Page ដែលអ្នកបានចុច Like និងក្រុមរបស់មិត្តភ័ក្ដិអ្នក។
ចាប់ពីពេលនេះ ប្រិយមិត្តមិនចាំបាច់ scroll ចុះឡើងរក group ដើម្បីបង្ហោះព័ត៌មាន និងរូបភាពនោះទេ។ ងាយៗ ជាមួយនឹងកម្មវិធី Facebook Groups!
- សម្រាប់អ្នកប្រើប្រាស់ iOS device សូមចុចត្រង់នេះដើម្បីដោនឡូតពី App Store
- សម្រាប់អ្នកប្រើប្រាស់ Android device សូមចុចត្រង់នេះដើម្បីដោនឡូតពី Google Play