អ្នកចាត់ការក្រុម Manchester United លោក Louis van Gaal
បានបង្ហើបថា រូបលោកបានជួបផ្ទាល់ជាមួយ Arjen Robben
អំឡុងពេលដែលកីឡាកររូបនោះមកប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់
UEFA Champions League នៅទឹកដី Manchester City ។
Val Gaal បានប្រាប់កាសែត Dialy Star ថា៖ “ខ្ញុំមកមើលកាប្រកួតរបស់ Bayern និង Man City នេះ មិនមែនដើម្បីមកគាំទ្រក្លិបណានោះទេ គោលដៅរបស់ខ្ញុំគឺមកជួប Arjen Robben ប៉ុណ្ណោះ”។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីអតីតគ្រូបង្វឹកក្រុមជម្រើសជាតិហុល្លង់ រូបនេះមិនបានប្រាប់អ្វីបន្តទៀតនោះទេ ក្រៅពីនិយាយមួយមាត់យ៉ាងខ្លីនេះ។
ជុំវិញការណាត់ជួបស្ងាត់ៗនេះដែរ Daily Star បានចុះផ្សាយថា នេះមិនមែនជាការណាត់ជួបនិយាយរឿងផ្លាស់មកអង់គ្លេសអីនោះទេ គ្រាន់តែជំនួបគ្រូ និងសិស្សប៉ុណ្ណោះ ឬអាចនិយាយបានថាសួរសុខទុក្ខគ្នារឿងគ្រួសារក៏ថាបាន ព្រោះកន្លងមកខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះបានអះអាងហើយថា រូបគេមិនទៅលេងនៅអង់គ្លេសដាច់ខាត មានតែ១%ប៉ុណ្ណោះដែលអាចជំរុញចិត្តគេឱ្យទៅលេងទីនោះបាន។
Robben ជាអតីតកីឡាកររបស់ក្រុម Chelsea អំឡុងឆ្នាំ២០០៤-២០០៧ ក្រោយជួយតោខៀវលើកពាន Premier League បាន២ដងមក រូបគេក៏ត្រូវ Real Madrid ទិញយកក្នុងតម្លៃខ្លួន២៤លានផោន (ជាង៣៧លានដុល្លារអាមេរិក)។ លេងនៅអេស្ប៉ាញបាន២ឆ្នាំ (២០០៧-២០០៩) Robben ក៏ត្រូវ Real Madrid លក់ចេញឱ្យទៅក្លិប Bayern ទៀតបន្ទាប់ពីក្លិបយក្សនៅអេស្ប៉ាញមួយនេះទិញ Ronaldo ចូល ហើយលក់ឱ្យ Bayern កាលនោះត្រឹមតែ២៥លានអឺរ៉ូ (៣១លានដុល្លារអាមេរិក) ប៉ុណ្ណោះ៕