អតីតកីឡាករល្បីរបស់ប្រេស៊ីល Ronaldo
បានបញ្ចេញចំណាប់អារម្មណ៍ថា Cristiano Ronaldo នឹងអាចការពារពាន
FIFA Ballon d’Or បានសម្រេច
ដោយលើកហេតុផលថាកីឡាករព័រទុយហ្គាល់រូបនោះ
អាចធ្វើបានល្អជាងគូប្រជែង Lionel Messi ក្នុងឆ្នាំ២០១៤នេះ។
Ronaldo ដែលធ្លាប់លេងឲ្យទាំង Real Madrid និង Barcelona កាលនៅជាកីឡាករនោះ បាននិយាយទៅកាន់ Sky Sport Italia ថា៖ “ខ្ញុំគិតហើយថា Ronaldo នឹងឈ្នះពាននេះម្ដងទៀតឆ្នាំនេះ។ គាត់រកគ្រាប់បាល់បានច្រើន ហើយក៏ជាផ្នែកមួយដ៏ធំដែលនាំឲ្យ Real Madrid លេងបានល្អ។ Messi ក៏មានទម្រង់លេងល្អដែរ តែ Cristiano ធ្វើបានល្អជាងឆ្នាំនេះ”។
Cristiano Ronaldo ជាម្ចាស់ពាន FIFA Ballon d’Or ប្រចាំឆ្នាំ២០១៣។ សម្រាប់ឆ្នាំ២០១៤នេះវិញ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ នៅតែមានឈ្មោះក្នុងបញ្ជីបេក្ខភាព២៣នាក់ចុងក្រោយ ដោយអាចជួយឲ្យ Real Madrid ឈ្នះពាន UEFA Champions League ជាលើកទី១០កាលពីខែឧសភា ហើយក៏បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេក្នុងពាននោះផង ដែរ។ ដើមរដូវកាលនេះ អតីតកីឡាករបិសាចក្រហម កីឡាករអាយុ២៩ឆ្នាំ បានស៊ុតបញ្ចូលទី២៣គ្រាប់ ក្នុងការចូលលេង១៧ប្រកួត។
ចំណែក Messi មិនបានជួយក្លិបឈ្នះពានអ្វីមួយទេកាលពីរដូវកាលមុន ប៉ុន្តែអាចជួយឲ្យអាហ្សង់ទីនឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup។
សម្រាប់ប្រិយមិត្តវិញ យល់ស្របតាមការលើកឡើងរបស់ Ronaldo ប្រេស៊ីលដែរឬទេ?