បេក្ខភាពទាំង១០ដើម្បីដណ្ដើមពានគ្រាប់បាល់ស៊ុតបញ្ចូលទីល្អ
បំផុតប្រចាំឆ្នាំ២០១៤ ឬ Puskas Award ត្រូវបាន FIFA
បញ្ចេញឲ្យដឹងហើយ។
ម្ចាស់ពានរង្វាន់ចាស់ Zlatan Ibrahimovic
ក៏មានឈ្មោះក្នុងចំណោមបេក្ខភាពទាំង១០នោះដែរ ខណៈ៩នាក់ផ្សេងទៀត
រួមមាន Tim Cahill, James Rodriguez, Pajtim Kasami, Marco Fabian,
Steph Roche, Camillo Sanvezzo, Hisato Sato, Robin van Persie និង Diego
Costa។
បេក្ខភាពទាំង១០ នឹងត្រូវដាក់ឲ្យអ្នកគាំទ្របោះឆ្នោតលើគេហទំព័រ FIFA និងទស្សនាវដ្ដី France Football រហូតដល់ថ្ងៃទី១ ខែធ្នូ។ បេក្ខភាព៣នាក់ដែលមានសំឡេងខ្ពស់ជាងគេ នឹងបន្តដាក់ឲ្យបោះឆ្នោតរហូតរកឃើញអ្នកឈ្នះនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ពោលគឺក្នុងថ្ងៃប្រកាសលទ្ធផលពាន FIFA Ballon d’Or។
The Puskas award ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ ដើម្បីរំលឹកដល់វីរបុរសបាល់ទាត់ហុងគ្រី Ferenc Puskas។ អ្នកឈ្នះកន្លងមក មាន Cristiano Ronaldo (២០០៩), Hamit Altintop (២០១០), Neymar (២០១១), Miroslav Stoch (២០១២) និង Zlatan Ibrahimovic(២០១៣)។

Zlatan ម្ចាស់ពានឆ្នាំមុន