ពេលដែល iPhone ឬ iPad
របស់អ្នកភ្លាមៗស្រាប់តែសាកថ្មមិនឡើងលឿនដូចរាល់ដង
អ្នកប្រហែលជាគិតថា ខូចថ្ម ឬមានបញ្ហា Software ណាមួយ។
តែបើតាមអ្នកជំនាញប្រចាំគេហទំព័របច្ចេកវិទ្យា CNET លោក Dan
Graziano ឲ្យដឹងថា
បញ្ហាសាកថ្មមិនសូវចូលអាចមិនមែនមកពីបញ្ហា Software ឬ
Hardware ទេ។ តែអាចមានអ្វីមួយមកធ្វើឲ្យស្ទះ Port
សម្រាប់សាកបញ្ចូលថ្ម Smart device របស់អ្នក។
ចុះធ្វើម៉េចទើបអាចឲ្យវាដំណើរការធម្មតាវិញ?
អ្នកអាចធ្វើតាមវិធីងាយៗខាងក្រោម
បាន។ បញ្ហាដែលរារាំងមិនឲ្យសាកថ្មបានអាចជាកម្ទេចកំណាត់ ធូលី
និងបំណែកតូចៗមកពីហោប៉ៅខោ កាបូប និងខ្យល់។
ដំបូងអ្នកគ្រាន់តែចុចបិទទូរសព្ទ។ បន្ទាប់មកប្រើឈើចាក់ធ្មេញ
ចុងឈើ ឬដែកដែលមានចុងស្រួចអាចរុកចូលក្នុង Portបាន
ដើម្បីចាក់បញ្ចូលរន្ធបញ្ចូលថ្មស្រាលៗ
ហើយឆ្កឹះយកចេញនូវកម្ទេចកំទីដែលអ្នកឃើញ។
ក្រោយសម្អាតបានស្អាតហើយ សាកចុចបើកទូរសព្ទវិញ
ហើយដោតថ្មមើល៍ថា ឡើងលឿនដូចធម្មតាឬនៅ?
បើនៅតែមិនទាន់ឡើងដូចធម្មតា អ្នកជំនាញរបស់គេហទំព័រ CNET
ខាងលើណែនាំឲ្យប្រើបំពង់ខ្យល់ (Compressed air)
បាញ់សម្អាតបានវិញម្ដង។
បើនៅតែមិនដំណើរការទៀត
ប្រហែលជាត្រូវប្តូរចេញ Port បញ្ចូលថ្មរបស់អ្នកចេញហើយ។
តែពេលខ្លះក៏អាចជាបញ្ហា Software ដែរ។
បើមិនច្បាស់សួររកជំនួយពីមិត្តភ័ក្ដិ
ឬជាងជួសជុលដែលមានជំនាញថា មកពីបញ្ហា Software ឬមិនមែន៕