នៅអង់គ្លេសមានក្រុមបាល់ទាត់ល្បីៗជាច្រើន
និងអាចចាត់ទុកថាជាប្រទេសមួយដែលមានអ្នកគាំទ្របាល់ទាត់ច្រើន
បំផុត។ ទន្ទឹមនឹងការពេញនិយមខ្លាំងនេះ
តើប្រិយមិត្តដឹងឬអត់ថាសំបុត្រចូលទស្សនាការប្រកួត
នៃក្រុមធំៗក្នុងប្រទេសនេះ មានតម្លៃប៉ុន្មានដែរ?
ខាងក្រោមនេះជាតម្លៃសំបុត្រចូលមើលការប្រកួតរបស់ក្លិបកំពូល
ចំនួន ១០នៅប្រទេសអង់គ្លេសដែលកំពុងលេងក្នុងក្របខ័ណ្ឌ Barclays
Premier League ៖
១. ក្លិប Arsenal (១៧៤ដុល្លារអាមេរិកក្នុងមួយនាក់)
Arsenal ជាក្លិបដែលលក់សំបុត្រថ្លៃជាងគេនៅអង់គ្លេស។ ត្បិតតែក្លិបមួយនេះមិនសូវជាជោគជ័យក្នុងប៉ុន្មានឆ្នាំនេះក៏ដោយ ប៉ុន្តែការប្រកួតម្ដងៗតែងតែមានអ្នកគាំទ្រចូលមើលពេញៗកីឡដ្ឋាន ដដែល។ ទន្ទឹមនឹងការលក់សំបុត្រថ្លៃនេះ ក៏មានអ្នកគាំទ្រមួយចំនួនធ្វើការតវ៉ាផងដែរ ពីព្រោះសូម្បីតែក្មេងៗក៏គេគិតថ្លៃសំបុត្រ។
២. ក្លិប Chelsea (១៥៦ដុល្លារអាមេរិកក្នុងមួយនាក់)
២រដូវកាលបន្ទាប់ពីលោក Jose Mourinho មកដឹកនាំ Chelsea វិញ តម្លៃសំបុត្រចូលទស្សនាហាក់មានតម្លៃកើនឡើងជាលំដាប់ ហើយខាងក្រុមមួយនេះក៏បានប្រាប់ទៅអ្នកគាំទ្រខ្លួនផងដែរថា មូលហេតុនេះការលក់សំបុត្រថ្លៃនេះគឺដោយសារក្រុមទាំងមូលត្រូវការ ប្រាក់ដើម្បីចាយវាយទិញកីឡាករបន្ថែមនិងសន្យាលើកពានឱ្យបាននៅ រដូវកាលនេះ។
៣. ក្លិប Tottenham Hotspur (១៤៥ដុល្លារអាមេរិកក្នុងមួយនាក់)
Spurs ត្រូវបានគេដឹងថាមានប្រជាប្រិយភាពខ្លាំងបន្ទាប់ពីអាចបណ្ដុះ កីឡាករល្អៗបាន ដូចជា Luka Modric និង Gareth Bale ហើយអាចលក់ចេញក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក។ មានអ្នកគាំទ្រជាច្រើនរំពឹងថាក្រុមមួយនេះនឹងអាចអភិវឌ្ឍន៍ខ្លួន ឱ្យទៅជាក្លិបខ្លាំងមួយបាននៅពេលខាងមុខ។
៤. ក្លិប West Ham United (១៣៤ដុល្លារអាមេរិកក្នុងមួយនាក់)
West Ham ធ្លាប់ជាក្លិបជោគជ័យមួយនៅ Premier League ។ ទោះជារាល់ការប្រកួត ក្រុមមួយនេះលក់សំបុត្ររាងថ្លៃបន្តិចមែន ប៉ុន្តែប្រកួតណាក៏មានអ្នកគាំទ្រចូលមើលពេញៗដែរ។
៥. ក្លិប Queens Park Rangers (១២៥ដុល្លារអាមេរិកក្នុងមួយនាក់)
QPR ជាក្លិបមួយដែលមិនសូវជាខ្លាំងប៉ុន្មានទេ ប៉ុន្តែបើនិយាយពីការលក់សំបុត្រចូលមើលការប្រកួតវិញ គឺក្លិបមួយនេះលក់ថ្លៃមិនចាញ់ក្លិបធំៗប៉ុន្មានទេ។ ត្បិតតែមិនសូវមានកីឡាករខ្លាំងៗក៏ប៉ុន្តែអ្នកគាំទ្រក្លិបមួយ នេះនៅតែមានសង្ឃឹមថានឹងអាចមានឱកាសទៅលេង Champions League បាននៅរដូវកាលក្រោយ។
៦. ក្លិប Liverpool (១០៦ដុល្លារអាមេរិកក្នុងមួយនាក់)
Liverpool ជាក្លិបមួយជោគជ័យខ្លាំងណាស់កាលពីមុន។ ហើយរដូវកាលនេះក្រុមហង្សក្រហមមួយនេះអាចមានសមត្ថភាពទៅលេងនៅ Champions League បានទៀតគឺរឹតតែធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនទិញសំបុត្រចូលមើល មិនស្ដាយលុយទេ។
៧. ក្លិប Manchester City (៩៣ដុល្លារអាមេរិកក្នុងមួយនាក់)
ការដែលអាចលើកពាន Barclays Premier League រដូវកាលមុន
គឺពិតជាធ្វើឱ្យក្លិបមួយនេះលក់សំបុត្រថ្លៃប៉ុណ្ណាក៏អ្នក
គាំទ្ររបស់ខ្លួនមិនតវ៉ាអ្វីនោះដែរ។ ទោះជារដូវកាលនេះក្រុមលោក
Manuel Pellegrini លេងមិនសូវជាល្អដូចរដូវកាលមុនក៏ដោយ
ប៉ុន្តែអ្នកគាំទ្ររបស់គេនៅតែមានសង្ឃឹមថានឹងអាចរក្សាការពារពាន
រង្វាន់នេះបាន។
៨. ក្លិប Manchester United (៩៣ដុល្លារអាមេរិកក្នុងមួយនាក់)
Manchester United ជាក្លិបមួយដែលមាន (Brand Name) ថ្លៃជាងគេដែរនៅលើពិភពលោកនេះ ប៉ុន្តែតម្លៃសំបុត្រចូលទស្សនានៅ Old Trafford វិញដូចជារាងថោកជាងក្លិបដទៃបន្តិច។ ប៉ុន្តែចំពោះរឿងតម្លៃថោកនេះ ត្រូវបានអ្នកគាំទ្រជាច្រើនគិតថាដោយសារបិសាចក្រហមមិនអាចទៅលេង នៅ Champions League បាននៅរដូវកាលនេះ។
៩. ក្លិប Newcastle United (៨៣ដុល្លារអាមេរិកក្នុងមួយនាក់)
Newcastle United ជាក្លិបមួយដែលជួនទៅអាចលេងនៅ Premier League បានហើយជួនទៅមិនអាចជាប់ឈ្មោះលេងបានទេ។ ដូច្នេះតម្លៃសំបុត្រក៏ឡើងថ្លៃចុះថ្លៃទៅតាមនឹងដែរ។
១០. Southampton (៨៣ដុល្លារអាមេរិកក្នុងមួយនាក់)
Southampton ជាក្លិបមួយកំពុងឡើងជើងខ្លាំងនៅរដូវកាលនេះ ទោះជារដូវកាលដោះដូរកីឡាករកន្លងទៅក្លិបនេះលក់ចេញកីឡាករច្រើនក៏ ដោយ។ ទន្ទឹមនឹងភាពខ្លាំងរបស់គេ ក៏មានអ្នកគាំទ្រជាច្រើនមានសង្ឃឹមថាក្រុមមួយនេះនឹងអាចទៅលេង នៅ Champions League បានថែមទៀតផងនៅរដូវកាលក្រោយ។
ចំពោះតម្លៃសំបុត្រនេះដែរ គឺគេគិតតែកៅអីធម្មតានោះទេ បើកៅអី VIP វិញគឺមានតម្លៃផ្សេង។ ហើយតម្លៃនេះដែរគឺគេគិតតែរដូវកាល ២០១៤-២០១៥នេះទេ ចំពោះរដូវកាលថ្មីក្រោយៗទៀតតម្លៃសំបុត្រអាចនឹងប្រែប្រួល៕