ក្លិបយក្ស Real Madrid នឹងចំណាយទឹកប្រាក់
៥៦០លានដុល្លារអាមេរិក ដើម្បីរៀបចំកីឡដ្ឋាន Bernabeu សាជាថ្មី
ហើយអ្នកដែលសហការក្នុងគម្រោងនេះគឺជាក្រុមហ៊ុន International Petroleum Investment Company របស់ម្ចាស់ក្លិប Manchester City។
ចំណែកខាងម្ចាស់ក្រុមហ៊ុនដែលសហការគ្នាក្នុងគម្រោងនេះ លោក Sheik Mansou ក៏បាននិយាយដែរថា៖ “ក្រុមហ៊ុនរបស់យើងមានមោទនភាពណាស់ដែលបានសហការជាមួយក្លិប Real Madrid ដែលជាក្លិបមានកេរ្តិ៍ឈ្មោះល្បីល្បាញពាសពេញពិភពលោក។ នេះជាការផ្លាស់ប្ដូរថ្មីមួយដែលយើងទាំងអស់គ្នានឹងបានឃើញនៅ ប៉ុន្មានឆ្នាំទៀត។ យើងនឹងសាងសង់កីឡដ្ឋានមួយនេះឱ្យក្លាយជាទីកន្លែងស្អាតជាងគេលើ លោក”។
ប្លង់ថ្មីនៃកីឡដ្ឋាន Bernabeu
កីឡដ្ឋាន Bernabeu បច្ចុប្បន្ន
ម្ចាស់ក្លិប Real Madrid លោក Florentino
Perez
បាននិយាយក្រោយបញ្ចប់ការចុះកុងត្រាសហការគ្នាជាមួយក្រុមហ៊ុន
International Petroleum Investment Company របស់ម្ចាស់ក្លិប Man City
ដើម្បីសាងសង់កីឡដ្ឋានថ្មីនេះថា៖
“នេះជាការវិវត្តន៍ថ្មីមួយសម្រាប់ក្លិប Real Madrid ទាំងមូល។
Bernabeu កសាងតាំងពីឆ្នាំ១៩៤៧មកម៉្លេះ
ពេលនេះវាស័ក្ដសមនឹងដល់ពេលសាងសង់វាជាថ្មីហើយ។ ចំពោះ
Bernabeu
ថ្មីនេះនឹងធ្វើឱ្យអ្នករាល់គ្នាភ្ញាក់ផ្អើលព្រោះវានឹងក្លាយជា
កីឡដ្ឋានស្អាតជាងគេលើលោកនេះ”។
ចំណែកខាងម្ចាស់ក្រុមហ៊ុនដែលសហការគ្នាក្នុងគម្រោងនេះ លោក Sheik Mansou ក៏បាននិយាយដែរថា៖ “ក្រុមហ៊ុនរបស់យើងមានមោទនភាពណាស់ដែលបានសហការជាមួយក្លិប Real Madrid ដែលជាក្លិបមានកេរ្តិ៍ឈ្មោះល្បីល្បាញពាសពេញពិភពលោក។ នេះជាការផ្លាស់ប្ដូរថ្មីមួយដែលយើងទាំងអស់គ្នានឹងបានឃើញនៅ ប៉ុន្មានឆ្នាំទៀត។ យើងនឹងសាងសង់កីឡដ្ឋានមួយនេះឱ្យក្លាយជាទីកន្លែងស្អាតជាងគេលើ លោក”។
លោក Sheik Mansou ប្រធានក្រុមហ៊ុន (IPIC) និងជាម្ចាស់ក្លិប Manchester City
ការរៀបចំកីឡដ្ឋាន Bernabeu
ថ្មីនេះត្រូវបានគេដឹងថានឹងរួចរាល់នៅ៣ឆ្នាំទៀត។ មូលហេតុដែល
Real មិនសាងសង់ខ្លួនឯងហើយរកដៃគូសហការគ្នានេះ
ដោយសារក្លិបនេះកំពុងជាប់បំណុលរហូតដល់ទៅ
៥៧៨លានដុល្លារអាមេរិឯណោះ។
ហើយការសាងសង់កីឡដ្ឋានថ្មីនេះឱ្យធំជាងមុនក៏ត្រូវបានគេដឹង
ដើម្បីរកឱ្យបានប្រាក់ចំណូលបន្ថែមឱ្យកាន់តែច្រើនជាងមុនដែរ៕