Thibaut Courtois អ្នកចាំទីវ័យក្មេងរបស់ក្លិបកំពូលតារាង
Premier League តោខៀវ Chelsea
បានព្រមានមិត្តរួមក្រុមទាំងអស់ថាកុំអាលអរពេក
ព្រោះការប្រកួតមិនទាន់ចប់នៅឡើយទេ។
អ្នកចាំទីជម្រើសបែលហ្សិករូបនេះ បាននិយាយថា៖ “ពួកយើងបានព្យាយាមហើយពីមួយប្រកួតទៅមួយប្រកួត។ តែយើងមិនទាន់បានវាមកកាន់ក្នុងដៃនៅឡើយទេ។ Premier League ពិបាកយកណាស់ ហើយត្រូវការប្រឹងប្រែងឲ្យខ្លាំងទើបបាន។ ពួកយើងប្រឹងប្រែងយកឈ្នះគ្រប់ការប្រកួតតាមតែអាចធ្វើបាន តែវានៅសល់ផ្លូវដ៏វែងឆ្ងាយទៀតដែលយើងត្រូវដើរ។ ពួកយើងកំពុងធ្វើការធ្ងន់ហើយយើងសង្ឃឹមថានឹងបានវាទៅចុះ”។
១១ប្រកួតកន្លងមកនេះក្រុមរបស់លោក Joses Mourinho មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ដោយមាន២៩ពិន្ទុ ឈរកំពូលតារាង និងលើសក្រុមលេខពីរ Southampton បួនពិន្ទុ។
តើប្រិយមិត្តអាចទាយបានទេថា Chelsea អាចឈ្នះពាន Premier League រដូវកាលនេះបានអត់?