ក្រៅពីលោកគ្រូអ្នកគ្រូ មាតាបិតាជាផ្នែកមួយយ៉ាងសំខាន់
ក្នុងការជម្រុញឱ្យបុត្រធីតា ក្លាយជាកូនល្អ និងសិស្សពូកែ។
ដើម្បីឱ្យកូនអ្នកក្លាយជាកូនល្អ
និងសិស្សល្អត្រូវធ្វើដូចម្ដេច? សូមមើលតិចនិក៧ចំណុចខាងក្រោម៖
១. រៀបចំកន្លែងរៀនឱ្យបានសមរម្យ
ចូរចំណាយពេលរៀបចំកន្លែងសិក្សាសម្រាប់កូនអ្នកឱ្យបានសមរម្យ។ អ្នកត្រូវច្បាស់ថា តុ កៅអី មានផាសុកភាព ហើយពេលកូនកំពុងរៀន មិនត្រូវមានរបស់លេងច្រើនពេកជុំវិញពួកគេទេ ព្រោះអាចឱ្យពួកគេខូចអារម្មណ៍។ អ្នកជំនាញបានផ្ដល់ដំបូន្មានថា បន្ទប់គួរមានពន្លឺគ្រប់គ្រាន់ ខ្យល់ចេញចូលល្អ មានសណ្ដាប់ធ្នាប់។ មិនតែប៉ុណ្ណោះមាតាបិតា ត្រូវជួយបង្ហាត់បង្រៀនកូននូវអ្វីល្អៗ តែត្រូវទុកពេលឱ្យកូនសម្រាកផងដែរ។
២. ស្វែងរករបស់លេងជួយបង្កើនចំណេះ
បើសិនអ្នកជាមាតាបិតា អ្នកត្រូវរកហ្គេមណា ឬរបស់ណាទាក់ទងនឹងការសិក្សាដែលងាយៗ។ ក្មេងមិនចូលចិត្តអ្វីសាំញ៉ាំ ចំណាយពេលច្រើនទេ។ ចូរបង្កើតមុខវិទ្យាប្លែកៗ ហើយសាមញ្ញ។
៣. ផ្ដោតលើចំណុចខ្លាំងរបស់កូន
គ្មាននរណាម្នាក់ល្អឥតខ្ចោះទេ។ ក្មេងៗមានជំនាញ និងទេពកោសល្យ តែពួកគេមិនអាចឆ្លាតគ្រប់រឿងពួកគេធ្វើឡើយ។ ចូររកចំណុចខ្លាំងរបស់ពួកគេ។ ឧទាហរណ៍ កូនពូកែគណិតវិទ្យា អ្នកត្រូវតែជួយអភិវឌ្ឍពួកគេឱ្យខ្លាំង ប៉ុន្តែក៏មិនត្រូវភ្លេចមុខវិទ្យា ភាសាខ្មែរ ជីវៈ រូបជាដើមទេ។
៤. បង្កើតភាពស្និទ្ធស្នាល និងបើកចំហទំនាក់ទំនងជាមួយកូន
អ្នកនិងគ្រួសាររបស់អ្នកប្រៀបបាននឹងអាជ្ញាធរមានអំណាច ប៉ុន្តែមិនបានន័យថា ការគំរាមកំហែង អំពើហិង្សា ឬទណ្ឌកម្មទេ។ ចូរគោរព និងយល់ពីអារម្មណ៍របស់កូន ហើយមិនត្រូវបោកបញ្ឆោតពួកគេឡើយ។ មិនគួរសន្យាថាទិញរបស់អ្វីមួយ ពេលពួកគេបានចំណាត់ថ្នាក់ល្អ។ បើអ្នកទំយើកូនពេក គេនឹងក្លាយជាមនុស្សខ្ជិលច្រអូស។ ផ្ទុយពីនេះចូរលាក់អារម្មណ៍អស់សង្ឃឹម ខកចិត្តលើពួកគេ ហើយបែរមកជាស្និទ្ធស្នាល នោះនឹងមានផលល្អច្រើន។
៥. និយាយជាមួយគ្រូ
មាតាបិតាគួរទៅសាលាជួបលោកគ្រូអ្នកគ្រូរបស់កូន ហើយសួរថាតើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីឱ្យកូនក្លាយជាសិស្ស ល្អ? ត្រូវផ្ទៀងស្ដាប់ដោយយកចិត្តទុកដាក់ ដើម្បីរកផ្លូវដោះស្រាយ បើទោះបីជាដំបូន្មានទាំងនោះ វិជ្ជមាន ឬអវិជ្ជមានក៏ដោយ។
៦. អ្នកជាផ្នែកមួយរបស់សាលា
វាពិតជាសំខាន់ណាស់ ដែលមាតាបិតាចាំបាច់ចូលរួមជាផ្នែកមួយរបស់សាលា។ បើអ្នកបង្ហាញថា អ្នកចាប់អារម្មណ៍អ្វីមួយដែលកូនៗធ្វើ ពួកគេក៏ចាប់អារម្មណ៍ ហើយថែមទាំងរីករាយចែករំលែក បទពិសោធន៍ប្រចាំថ្ងៃរបស់ពួកគេជាមួយអ្នកទៀតផង។ អ្នកត្រូវមានទំនាក់ទំនងល្អជាមួយគ្រូ ព្រោះគ្រូជាមនុស្សដឹងច្បាស់ពីក្មេងៗ។ កាន់តែប្រសើរ អ្នកអាចចូលរួមជាសមាជិកសមាគមគ្រូមាតាបិតា ឬសមាគមអ្វីផ្សេង ដើម្បីឱ្យដឹងពីកូនអ្នកកាន់តែច្រើន។
៧. អត់ធ្មត់ និងសុទិដ្ឋិនិយម
មិនត្រូវបង្ហាញអារម្មណ៍ខឹងចែវចាវ ឬអស់សង្ឃឹម បើសិនកូនអ្នករៀនខ្សោយ ព្រោះអាចធ្វើឱ្យកូនអ្នករៀនកាន់តែខ្សោយ។ មិនត្រូវដាក់ទណ្ឌកម្ម ផ្ទុយទៅវិញត្រូវអត់ធ្មត់ និងស្វែងយល់ពីបច្ច័យដែលធ្វើឱ្យកូនអ្នកខ្សោយ។ បើមិនដូច្នេះទេ វានឹងបំផ្លាញទំនាក់ទំនងល្អរវាងអ្នកនិងកូន។