ធ្លាប់មានការសិក្សាមុនៗលើកឡើងពីអត្ថប្រយោជន៍នៃការថើបដូច
ជា ជួយដុតកម្លោចកាឡូរី
និងបង្កើនភាពស្និទ្ធស្នាលរវាងដៃគូស្នេហាជាដើម។ តែថ្មីៗនេះ
ក្រុមអ្នកស្រាវជ្រាវមកពីហុល្លង់បានរកឃើញ
លទ្ធផលបញ្ច្រាសគ្នានេះទៅវិញ។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីអង្គការហុល្លង់ដើម្បីការស្រាវជ្រាវ វិទ្យាសាស្ត្រពិត (TNO) បានរកឃើញថា ការថើបមាត់គ្នា ១០ វិនាទីអាចឲ្យអ្នកចម្លងមេរោគក្នុងទឹកមាត់រហូតដល់ ៨០ លានក្បាលឯណោះ។
ការសិក្សានេះធ្វើឡើងទៅលើគូស្នេហ៍ ២១ គូ ដោយការសួរសំណួរលម្អិតជាច្រើនពាក់ព័ន្ធនឹងទម្លាប់របស់ពួកគេ។ ហើយសម្រាប់អ្នកដែលឧស្សាហ៍ថើបមាត់ញឹកញាប់ចាប់ពី ៩ ដងឡើងក្នុងមួយថ្ងៃក៏មានឱកាសចម្លងកាន់តែច្រើនដែរ។
ការសិក្សាដដែលក៏បានរកឃើញថា មាត់របស់យើងគឺជាជម្រកនៃបាក់តេរីជាង ៧០០ ប្រភេទ ខណៈបាក់តេរីមួយចំនួនងាយឆ្លងទៅវិញទៅមកយ៉ាងរហ័សតាមរយៈស្នាមថើប ដ៏រោលរាលមាត់និងមាត់នេះ៕