Steven Gerrard អាចនឹងចាកចេញពីអង់គ្លេស
ទៅលេងនៅសហរដ្ឋអាមេរិកក្នុងក្លិប New York Cosmos ប្រសិនបើចេញពី
Liverpool ក្រោយចប់រដូវកាលនេះ។
កុងត្រារបស់ប្រធានក្រុមរូបនេះ
នឹងត្រូវចប់នៅដំណាច់រដូវកាលនេះហើយ
ប៉ុន្តែហង្សក្រហមមិនទាន់បន្តកុងត្រាថ្មីឲ្យនៅឡើយទេ។
បើពេលនោះមកដល់មែន ខ្សែបម្រើវ័យ៣៤ឆ្នាំរូបនេះ
នឹងត្រូវដើរចេញ ទោះចង់ឬមិនចង់ក៏ដោយ ហើយក្លាយទៅជាកីឡាករ free
agent។
ប្រភពពី Daily Mail បានឲ្យដឹងថាក្រុម New York Cosmos អាចជាគោលដៅរបស់ Gerrard ដោយសារតែក្លិបដែលទើបទិញបាន Raul កាលពីសប្ដាហ៍មុននេះ មានអតីតនាយកប្រតិបត្តិ Liverpool លោក Rick Parry ធ្វើជាសមាជិកក្រុមប្រឹក្សាភិបាល។
Gerrard ត្រូវបានគេចាត់ទុកថាជាវីរបុរសរបស់ Liverpool ក្រោយពីកីឡាកររូបនេះស្មោះស្ម័គ្រនៅជាមួយក្លិបនេះតាំងពីនៅឈុត យុវជនរហូតមក។ ការបង្ហាញខ្លួន៦៨២ប្រកួត Gerrard អាចស៊ុតបាន១៧៦គ្រាប់ និងជួយឲ្យក្លិបឈ្នះពាន Champions League ម្ដង, ឈ្នះ FA Cup ២ដង, League Cup ៣ដង, UEFA Cup ម្ដង និង UEFA Super Cup ម្ដង៕