Lionel Messi ដែលត្រូវបានគេដឹងថានឹងលេងនៅ Barcelona
រហូតចូលនិវត្តន៍នោះ
ពេលនេះបានបង្ហើបប្រាប់កាសែតអាហ្សង់ទីនថារូបគេចង់នៅ Nou Camp
រហូតដែរ
ប៉ុន្តែអ្វីគ្រប់យ៉ាងអាចប្រែប្រួលបានគ្រប់ពេលមិនស្ថិតថេរនោះ
ទេ។ នេះមានន័យថាថ្ងៃណាមួយរូបគេអាចចាកចេញពីអេស្ប៉ាញក៏ថាបាន។
ខ្សែប្រយុទ្ធ Lionel Messi ដែលលេងនៅក្លិប Barca តាំងពីតូចមកនោះបាននិយាយប្រាប់កាសែត Ole របស់អាហ្សង់ទីនថា៖ “ខ្ញុំនៅ Barcelona ហើយពេលនេះខ្ញុំគិតតែធ្វើយ៉ាងណាឱ្យក្លិបឈ្នះពានរង្វាន់ដែល ចង់បានប៉ុណ្ណោះ ហើយទៅអនាគតយើងនឹងចាំមើលទៀត គ្រប់យ៉ាងអាចផ្លាស់ប្ដូរបានគ្រប់ពេលនៅក្នុងវិស័យកីឡា។ ខ្ញុំធ្លាប់បាននិយាយច្រើនដងហើយថានឹងនៅ Barca រហូត ប៉ុន្តែអ្នកនឹងមិនដែលបានអ្វីគ្រប់យ៉ាងដែលចង់បាននោះទេខ្ញុំក៏ អីចឹងដែរ យើងអាចចង់នៅទីណាមួយតែមិនប្រាកដថាយើងអាចសម្រេចបាននោះទេ។ គ្រប់យ៉ាងផ្លាស់ប្ដូររហូត ខ្ញុំក៏ចឹងដែរ”។
ម្ចាស់ពាន Ballon d’Or ៤សម័យកាលរូបនេះនៅជាប់កុងត្រាជាមួយ Barcelona រហូតដល់ឆ្នាំ២០១៨ឯណោះ ហើយទន្ទឹមនឹងនេះដែរមានព័ត៌មានជាច្រើនបាននិយាយថាមានក្លិប២ដែល ចង់បានរូបគេនៅរដូវដោះដូរកីឡាករខាងមុខនេះគឺ PSG និង Man City។ ចំពោះតម្លៃខ្លួននៃពាក្យចចាមអារ៉ាមនោះវិញគឺកបពពកតែម្ដង ២០០លានផោន (៣១២លានដុល្លារអាមេរិក)៕