ក្មេងប្រុសជនជាតិអង់គ្លេសវ័យ១៣ឆ្នាំ Lewis Kenny
ត្រូវគ្រូបណ្ដេញចេញពីថ្នាក់ និងដាក់ឱ្យនៅដាច់ពីគេ
ព្រោះតែកាត់សក់តាមកីឡាករ Gareth Bale របស់ Real Madrid និងកីឡាករ
Sergio Aguero របស់ Manchester City។
ជុំវិញការពិន័យនេះ Kenny និយាយថា៖ ” អ្វីដែលខ្ញុំចង់ប្រាប់ គឺពួកគេខុសហើយ។ កាត់សក់ដូច Sergio Aguero និង Gareth Bale ជាម៉ូដសក់ទំនើបសម្រាប់ក្មេងប្រុសក្នុងវ័យខ្ញុំ”។
ឪពុកម្ដាយ Lewis លោក Liam វ័យ៤៩ឆ្នាំ និង Angela វ័យ៥០ឆ្នាំនិយាយថា ពួកគេខឹងសាលាណាស់ ពេលបណ្ដេញកូនរបស់ពួកគេចេញយ៉ាងដូច្នេះ។
លោកនាយកសាលា Marie Garside និយាយថា៖ “ឪពុកម្ដាយ និងក្មេងៗ បានដឹងពីសាលារបស់ខ្ញុំហើយ (George’s High School ) មុនពេលជ្រើសរើសឱ្យកូនចូលរៀន។ ពួកយើងមានគោលការណ៍ច្បាស់លាស់ ចំពោះអ្វីដែលយើងអាចទទួលយក និងមិនអាចទទួលយក”។
កាលពីខែមុនមិត្តសម្លាញ់របស់ Lewis ឈ្មោះ Jack Littlewood អាយុ១៣ឆ្នាំ ក៏ទទួលបានការពិន័យបែបនេះដែរ ព្រោះសក់គេត្រូវគេចាត់ទុកថាខុសវិន័យសាលា៕
Lewis Kenny

Gareth Bale
Sergio Aguero