ជាទូទៅអ្នកប្រើប្រាស់ Smartphone
ទាំងអស់តែងតែធុញទ្រាន់ក្នុងការដាក់ឆ្នាំងសាកតាមខ្លួន
បន្ទាប់មករត់ទៅរកកន្លែងដែលមានព្រីភ្លើងដើម្បីដោតថ្ម
ហើយអង្គុយចាំរហូតទាល់តែថ្មទូរសព្ទពេញ។
ដោយឡែកចំពោះអ្នកដែលមាន Power Bank
វិញអាចនិយាយបានថាមានភាពងាយស្រួលបន្តិចក្នុងការសាកថ្មទូរសព្ទ
នៅទីឆ្ងាយៗ តែចុះប្រសិនបើអ្នកភ្លេចយកវាតាមខ្លួន?
មិត្តទាំងអស់គ្នាមានធ្លាប់គិតទេថា
ប្រសិនបើខ្សែក្រវត់របស់អ្នកអាចសាកថ្មទូរសព្ទបានវិញនោះ
តើវាល្អប៉ុណ្ណា?
ជាមួយនឹងខ្សែក្រវាត់ XOO អ្នកអស់ព្រួយរឿងត្រូវដាក់ឆ្នាំងសាក ឬ Power Bank តាមខ្លួន ព្រោះខ្សែក្រវាត់ស្បែកអេឡិចត្រូនិកមួយនេះអាចឲ្យអ្នកសាកថ្ម ទូរសព្ទបានយ៉ាងងាយ។ ក្បាលខ្សែក្រវាត់ XOO បំពាក់ដោយថ្មប្រភេទលីចូមសេរ៉ាមិចប៉ូលីមែ (Lithium Ceramic Polymer) មានថាមពលថ្ម 2,100mAh ដែលអាចបត់បែនបាន និងធន់ទៅនឹងអាកាសធាតុផ្សេងៗបានដោយមិនមានបញ្ហា។
អ្វីដែលអ្នកគួរតែធ្វើគឺគ្រាន់តែយក XOO មកសាកថ្មឲ្យពេញហើយក្រវាត់វានឹងចង្កេះ នោះអ្នកអាចទៅទីកន្លែងឆ្ងាយៗដោយមិនបារម្ភរឿងភ្លេចយក Power Bank ទៀតនោះទេ។
ពេលអស់ថ្មទូរសព្ទ អ្នកគ្រាន់តែទាញខ្សែ USB ចេញក្រៅ ហើយដោតចូលទូរសព្ទបន្ទាប់មកទុកវា (ទូរសព្ទ) ចោលក្នុងហោប៉ៅខោជាការស្រេច។ ខ្សែក្រវាត់នេះស្អាតហើយអាចសាកថ្មបានទៀត អញ្ចឹងប្រាកដជាត្រូវចិត្តមិត្តទាំងអស់គ្នាហើយ៕