Microsoft បានប្រកាសថា ព្រឹកនេះម៉ោង ១១ (ម៉ោងនៅកម្ពុជា)
ក្រុមហ៊ុននឹងមានព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលសម្រាប់ប្រិយមិត្តអ្នក
គាំទ្រ ជាមួយការបើកសម្ពោធទូរសព្ទស៊េរីថ្មីដំបូងដែលប្រើស្លាកយីហោ
Microsoft។ ការប្រកាសបញ្ចេញទូរសព្ទស៊េរីថ្មីរបស់ Microsoft
ជាព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍
បន្ទាប់ពីក្រុមហ៊ុនបានបញ្ចប់សករាជការប្រើស្លាកយីហោទូរសព្ទ Nokia
ដោយប្តូរប្រើឈ្មោះយីហោថ្មី Microsoft
នៅលើទូរសព្ទស៊េរីក្រោយៗរបស់ខ្លួន។
អ្នកគាំទ្រ ប្រាកដជាចង់ដឹងពីរូបរាងនិងលក្ខណៈសម្បត្តិផលិតផលទូរសព្ទដំបូងដែល ប្រើស្លាកយីហោ Microsoft គួរឲ្យចាប់អារម្មណ៍យ៉ាងណា? អីចឹង រង់ចាំតាមដាន Sabay នឹងផ្តល់ជូនព័ត៌មានទាន់ហេតុការណ៍សម្រាប់ទូរសព្ទដំបូងដែលប្រើ យីហោ Microsoft នេះ។