អ្នកប្រដាល់ជើងខ្លាំង Manny Pacquiao របស់ហ្វីលីពីន
នឹងឡើងសង្វៀនជាថ្មីនៅថ្ងៃសៅរ៍ខាងមុខនេះ នៅទីក្រុងម៉ាកាវ
ប្រទេសចិន នាម៉ោង៤ល្ងាច
ហើយដៃគូប្រកួតរបស់គេគឺអ្នកប្រដាល់មិនដែលចាញ់ Chris Algieri។
ប្រសិនបើអាចឈ្នះអ្នកប្រដាល់អាមេរិកនេះបាន ជំនួបរវាង Pac Man
និងអ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather ក៏នឹងអាចកើតឡើងដែរ។
Manny Pacquiao បាននិយាយមុនការប្រកួតនេះថា៖ “នេះជាការប្រកួតសំខាន់របស់ខ្ញុំ ហើយខ្ញុំត្រូវតែឈ្នះជាដាច់ខាត។ Chris ជាគោលដៅរបស់ខ្ញុំដែលចង់បំបាក់មុនពេលខ្ញុំចូលនិវត្តន៍។ សូមអ្នកគាំទ្រទាំងអស់ចូលរួមលើកទឹកចិត្តឱ្យខ្ញុំឱ្យបានច្រើន ដើម្បីយកជ័យជម្នះ”។
ចំណែក Chris Algieri បានតបវិញដែរថា៖ “ខ្ញុំត្រៀមខ្លួនបានរួចរាល់ហើយក្នុងការប្រកួតនេះ។ ខ្ញុំមានជំនឿចិត្តខ្លាំងថាអាចបំបាក់មហិច្ឆតារបស់ Pacquiao ទោះគេជាអ្នកខ្លាំងនៅអាស៊ីក៏ដោយ។ គ្មាននរណាអាចដឹងទេ ហើយកណ្ដាប់ដៃក៏គ្មានភ្នែកដែរ ”។
Algieri ធ្លាប់ឆ្លងកាត់ការប្រកួតអាជីព២០ដង ឈ្នះទាំង២០ដង និងវាយគូប្រកួតឲ្យសន្លប់៨ដង។ ចំណែក Pacquiao ប្រកួត៦៣ដង ឈ្នះ៥៦ ចាញ់៥ ស្មើ២ វាយគូប្រកួតឲ្យសន្លប់៣៨ដង។
ចាំមើលទាំងអស់គ្នាថាតើ Pacquiao អាចយកឈ្នះការប្រកួតនេះដែរឬទេ? បើឈ្នះមែន តើជំនួបទល់នឹង Floyd ដែលគេឲ្យឈ្មោះថា The Billion Dollar Fight នឹងអាចកើតឡើងមែនឬអត់?