ក្រុមបិសាចក្រហម Manchester United
នៅតែបន្តកំណត់ត្រាមិនល្អនាដើមរដូវកាលនេះ
ក្រោយចាញ់ក្រុមគូប្រជែងមេឃខៀវ Manchester City ១-០ យប់មិញនេះ។
១គ្រាប់របស់ក្រុមម្ចាស់ផ្ទះធ្វើបានដោយខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero នៅនាទី៦៣ ខណៈ Man Utd ត្រូវលេងគ្នាតែ១០នាក់តាំងពីនាទី៣៩ ក្រោយ Chris Smalling ទទួលកាតលឿងលើកទី២។ ការបណ្ដេញចេញខ្សែការពារសញ្ជាតិអង់គ្លេសនេះហើយដែលធ្វើឲ្យ អ្នកចាត់ការ Louis van Gaal ឆេះដុំ តែមិនមែនខឹងអាជ្ញាកណ្ដាលទេ គឺខឹង Smalling ដែលមិនចេះគ្រប់គ្រងខ្លួនឯងក្នុងការប្រកួតដ៏ធំបែបនេះ។
អ្នកចាត់ការសញ្ជាតិហុល្លង់បាននិយាយថា៖ “នៅក្នុងការប្រកួត derby អ្នកត្រូវតែប្រយ័ត្ន។ កាតលឿងទី២គឺជាកាតលឿងដ៏ឆ្កួតបំផុត។ ការបណ្ដេញចេញគឺមិនមែនជាបញ្ហាទេ អ្វីដែលជាបញ្ហាគឺកីឡាករត្រូវចេះគ្រប់គ្រងភាពឆេវឆាវរបស់ខ្លួន”។
ក្រោយការប្រកួតនេះ ក្រុមលោក Manuel Pellegrini បន្តឈរនៅលេខ៣ មាន២០ពិន្ទុ ចាញ់ក្រុមកំពូលតារាង Chelsea ៦ពិន្ទុ ខណៈ Man Utd ស្ថិតនៅលេខ១០ មានតែ១៣ពិន្ទុប៉ុណ្ណោះ។ លទ្ធផលមួយគូទៀត ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានវាយបកយកឈ្នះក្រុម Aston Villa ២-១៕
កីឡាករក្រុម Man City អបអរក្រោយស៊ុតបញ្ចូលទី

Aguero ស៊ុតបញ្ចូលទី
De Gea ព្យាយាមជួយសង្រ្គោះបាល់ដែលស៊ុតដោយ Aguero តែមិនបានសម្រេច
Aguero អបអរក្រោយស៊ុតបញ្ចូលទី
McNair (ឆ្វេង) Rooney និង Luke Shaw ខកចិត្ត
Smalling ទទួលកាតលឿងទី១ ក្រោយរំខានការទាត់បាល់ឡើងរបស់ Joe Hart
៨នាទីបន្ទាប់ Smalling ទទួលកាតលឿងទី២ ក្រោយបង្កកំហុសលើ James Milner
Michael Oliver លើកកាតក្រហមឲ្យ Smalling ក្រោយលើកកាតលឿងទី២