អ្នកចាត់ការក្លិបកាំភ្លើងធំ Arsenal លោក Arsene Wenger
បាននិយាយថា Lionel Messi នឹងមិនសប្បាយចិត្តនោះទេ
ពេលដាក់ឲ្យលេងក្នុងតំណែងប្រយុទ្ធស្លាប
ដោយរកគ្រាប់បាល់មិនសូវបាន។ លោកក៏បានសង្កត់ធ្ងន់ទៀតថា
ការស៊ុតបញ្ចូលទីជាច្រើនគ្រាប់របស់គូប្រជែង Cristiano Ronaldo
នឹងធ្វើឲ្យកីឡាករអាហ្សង់ទីនរូបនេះមិនសប្បាយចិត្តនោះទេ។
អ្នកចាត់ការសញ្ជាតិបារាំង បាននិយាយទៅកាន់កាសែត Beln Sport
ថា៖ ”ពេលដែល Messi ឃើញ Ronaldo រកគ្រាប់បាល់បានច្រើនជាង
គាត់មិនសប្បាយចិត្តនោះទេ។
ក្នុងតំណែងប្រយុទ្ធស្លាបគាត់មិនមានឱកាសក្នុងការបង្កើនស្ថិតិ
រកគ្រាប់បាល់បានច្រើននោះទេ
ហើយគាត់ក៏មិនសប្បាយចិត្តជាយូរមកហើយដែរ”។
អ្នកចាត់ការសញ្ជាតិបារាំងរូបនេះបានបន្តទៀតថា៖ “កីឡាករដែលល្អបំផុត មានឥទ្ធិពលខ្លាំងនៅក្នុងក្រុម។ ដូច្នេះបើតំណែងនេះមិនសក្ដិសមនឹងគាត់ទេ នោះក្រុមទាំងមូលក៏នឹងធ្លាក់ជើងតាមនោះដែរ”។
Ronaldo រកបាន២៥គ្រាប់ហើយឲ្យ Real Madrid នៅគ្រប់កម្មវិធីប្រកួតក្នុងរដូវកាលនេះ ហើយក្រុមរបស់លោក Carlo Ancelotti នៅកំពូលតារាង La Liga លើស Barcelona ២ពិន្ទុ ស្របពេល Messi រកបានតែ១១គ្រាប់ទេឲ្យ Barcelona តិចជាងដល់ទៅជាងពាក់កណ្ដាល។