iPhone ជំនាន់ក្រោយរបស់ Apple
នឹងធ្វើការកែប្រែកាមេរ៉ាឲ្យមានប្រព័ន្ធ Len
ពីរដើម្បីឲ្យគុណភាពរូបភាពកាន់តែខ្លាំងអាចប្រជែងជាមួយកាមេរ៉ា
Professional បាន។
លោក John Gruber
ដែលជាអ្នកសរសេរប្លុកល្បីពីផលិតផល Apple បានឲ្យដឹងថា
ប្រភពនៅ Apple បាននិយាយថា iPhone ជំនាន់ក្រោយរបស់ Apple
នឹងបំពាក់កាមេរ៉ាធំបំផុតមិនធ្លាប់មាន។ Smartphone
ថ្មីរំពឹងថា នឹងមកដល់ទីផ្សារនៅខែកញ្ញាឆ្នាំក្រោយ។
iPhone 6 និង 6 Plus ដែលបានធ្វើការកែប្រែ Sensor កាមេរ៉ាដ៏ខ្លាំង
អ្នកសរសេរប្លុកខាងលើនិយាយដូច្នេះ៖
”រឿងច្បាស់មួយដែលខ្ញុំបានឮ (ពី Apple)
គឺកាមេរ៉ាដែលផលិតនៅឆ្នាំក្រោយអាចជាកាមេរ៉ាធំបំផុតមិនធ្លាប់
មាន”។ បុរសរូបនេះបន្តថា ប្រព័ន្ធ Len
ពីរស្រទាប់អាចថតរូបភាពបានដល់កម្រិត DSLR។
ចាំមើលតើអ្វីៗ ដែលអ្នកសរសេរប្លុកល្បីរូបនេះបង្ហើបចេញជារូបរាងពិតឬក៏អត់?