ខ្សែបម្រើការពារ Daley Blind
ដែលដូរចេញត្រឹមនាទីទី២០ក្នុងការប្រកួតវគ្គជម្រុះ Euro 2016
ពូល A រវាងហុល្លង់ និងឡាតវី យប់មិញនោះ
ត្រូវបានគេរាយការណ៍ថាមានបញ្ហាជង្គង់ត្រូវសម្រាកព្យាបាលច្រើន
សប្ដាហ៍។
ក្រោយចប់ការប្រកួតដែលហុល្លង់ស៊ីឡាតវី ៦-០ នោះ លោក Hiddink ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិហុល្លង់បាននិយាយពីក្ដី បារម្ភចំពោះរបួសរបស់ Blind ថា៖ “ខ្ញុំមិនមែនជាគ្រូពេទ្យទេ ប៉ុន្តែខ្ញុំអាចដឹងថាជង្គង់របស់ Blind មានបញ្ហាខ្លាំងណាស់។ នេះមិនមែនជារឿងល្អទេសម្រាប់ក្រុមទាំងមូលដោយបាត់បង់ខ្សែបម្រើ ការពារម្នាក់នេះជាច្រើនសប្ដាហ៍នោះ”។
ដោយឡែក Daley Blind វិញក៏បានសរសេរនៅលើ Instagram របស់គេដែរថា៖ “ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានលេងឱ្យក្រុមជម្រើសជាតិហុល្លង់ បាន២៥ប្រកួតមកនេះ ប៉ុន្តែខ្ញុំពិតជាសោកស្ដាយចំពោះរបួសរបស់ខ្ញុំ ខ្ញុំនឹងព្យាយាមព្យាបាលវាដើម្បីឱ្យបានឆាប់ទៅលេងលើទីលានវិញ”។
ការរបួសរបស់ Blind នេះ មិនត្រឹមតែធ្វើឱ្យជម្រើសជាតិហុល្លង់មានក្ដីកង្វល់នោះទេ ពោលគឺខាងបិសាចក្រហម Manchester United ឯណោះវិញក៏នៅមិនសុខដែរ ដោយសារបច្ចុប្បន្ននេះ លោក Val Gaal មានកីឡាកររហូតដល់ទៅ១០នាក់ហើយដែលមានរបួស។ ១០នាក់ដែលមានឈ្មោះក្នុងបញ្ជីកីឡាកររបួសរបស់លោក Val Gaal រួមមាន Blind , De Gea , Carrick , Rojo , Rafael , Young , Jones , Falcao , Evans និង Lingard ៕