លោក គ្រុយ វណ្ណា ដែលជានិស្សិតខ្មែររៀននៅប្រទេសជប៉ុន
ដែលបានបង្កើតក្ដារចុចឆ្លាតវៃសម្រាប់ប្រើនៅលើ iOS 8
ឥឡូវបានចាប់ផ្ដើមធ្វើក្ដារចុចឆ្លាតវៃនេះសម្រាប់ប្រើនៅលើ
Android ។
លោកគ្រុយ វណ្ណា បានឲ្យដឹងថា ក្នុងឱកាសពិព័រណ៍ ITET 2014
លោកបានបើកយុទ្ធនាការលក់អាវយឺតដែលមានរចនាពុម្ភអក្សរជាក្តារ
ចុចឆ្លាតវៃដ៏ស្រស់ស្អាតលក់ទស្សនិកជន
ដើម្បីយកថវិកាទៅចំណាយលើការអភិវឌ្ឍក្តារចុចវៃឆ្លាតនៅលើ Android។
លោកថា ឥឡូវលោកបានចាប់ផ្ដើមធ្វើក្ដារចុចឆ្លាតវៃនេះនៅលើប្រព័ន្ធ ប្រតិបត្តិការ Android បណ្ដើរៗ។ សម្រាប់ពេលវេលាអាចប្រើពេលពីរខែអាចតេស្តសាកល្បងបានហើយ។
លោកបញ្ជាក់ថា ពេលដែលក្ដារចុចនេះរួចរាល់ជាស្ថាពរ លោកនឹងដាក់ឲ្យទាញយកពី Store ដោយឥតគិតថ្លៃហើយដែលប្រិយមិត្ត Android អាចប្រើចាប់ពី Versions 4 ឡើងទៅ។
យ៉ាងណា សម្រាប់ការធ្វើកិច្ចការនេះលោកក៏មើលឃើញការប្រឈមមួយចំនួនដូចជាត្រូវ សរសេរកូដសារឡើងវិញទាំងស្រុងដែលមិនអាចរៀបចំលើកូដក្ដារចុច ឆ្លាតវៃដូច iOS បានឡើយ។