ធម្មតាស្ត្រីស្ទើរតែទាំងអស់នឹងក្លាយជាមនុស្សឆេវឆាវ
និងបាត់បង់ការអត់ធ្មត់ច្រើននៅពេលថ្ងៃក្រហមរបស់នាងចូលមកដល់
រៀងរាល់ខែ។ ប្រុសៗត្រូវយល់ដឹងពីសភាពពីធម្មជាតិនេះ
ជាពិសេសបុរសៗដែលដើរតួជាស្វាមី។
ដោយសារតែភាពប្រែប្រួលអារម្មណ៍របស់ស្ត្រីនេះហើយ
ទើបអ្នកជំនាញបានបង្ហើបចំណុចមួយចំនួនដែលបុរសៗមិនគួរធ្វើ
នៅពេលដឹងថាភរិយា
ឬមិត្តស្រីមករដូវព្រោះនាងអាចមានការប៉ះពាល់ផ្លូវអារម្មណ៍ងាយ
ជាងថ្ងៃធម្មតា។ តើចំណុចទាំងនោះមានអ្វីខ្លះ?
១. សួរនាងថានាងកំពុងមករដូវមែនអត់?
សំណួរនេះជាសំណួរដែលនាងមិនចង់សូម្បីតែឮ ព្រោះនារីដែលកំពុងមករដូវ ហើយឮអ្នកសួរបែបនេះបានន័យថាអ្នកមិនបានយកចិត្តទុកដាក់ចំពោះ នាង ហើយបែរជាមកសួរទៅវិញ។ ម្យ៉ាងរឿងមករដូវគឺជារឿងដែលនារីមិនចង់ប្រាប់ទៅដៃគូរបស់នាង ព្រោះនាងគិតថាវាជារឿងមិនស្អាត និងមិនគួរប្រាប់ទៅមនុស្សផ្ទុយភេទ។
២. ញ៉េះញ៉ោះ ឬចំអកឲ្យនាង៖
នារីដែលកំពុងមករដូវ គ្មានអារម្មណ៍មកលេងសើចជាមួយមនុស្សគ្រប់គ្នា សូម្បីមនុស្សដែលខ្លួនស្រលាញ់ឡើយ។ ហេតុផលគឺព្រោះនារីខ្លះតែងមានអាការៈឈឺចុកចាប់ ឬមិនស្រួលក្នុងខ្លួនក្នុងអំឡុងពេលនេះ ទើបនាងមិនចូលចិត្តការលេងសើចច្រើន។
៣. លើកប្រធានបទមួយមកវែកញែក៖
ការជជែកវែកញែកគឺជាវិធីល្អក្នុងការបញ្ចេញមតិ និងរកដំណោះស្រាយ តែបើដឹងថានាងកំពុងមានថ្ងៃក្រហមហើយ បុរសៗមិនគួរមកវែកញែករឿងអ្វីមួយជាមួយនាងឡើយ។ ដោយសារតែនាងកំពុងមានអារម្មណ៍មិនល្អស្រាប់ផង ការវែកញែករឿងរ៉ាវអាចឈានទៅដល់ការបង្កើតសង្គ្រាមលោកផងក៏ថាបាន ។
៤. ប្រើនាងឲ្យធ្វើអ្វីមួយ៖
យកល្អ បុរសដែលជាដៃគូត្រូវចេះចែករំលែកបន្ទុកណាមួយរបស់នាង ជាជាងប្រើនាងឲ្យធ្វើនេះធ្វើនោះ សូម្បីតែការងារផ្ទះដែលនាងធ្លាប់ធ្វើជាប្រចាំក៏ដោយ។ នារីក្នុងថ្ងៃនេះតែងមានអារម្មណ៍ល្ហិតល្ហៃ និងឈឺចាប់ ដូច្នេះនាងមានកម្លាំង និងមានអារម្មណ៍ឯណាមកធ្វើការទាំងនេះទៀត?
៥. ភ្លេចទិញ ឬអស់ថ្នាំបំបាត់ការឈឺចាប់៖
ដូចរៀបរាប់ពីខាងដើម ការឈឺចាប់តែងកើតឡើងជាប្រចាំសម្រាប់នារីៗ។ ហេតុនេះអ្នកគួរត្រៀមថ្នាំបំបាត់ការឈឺចាប់ឲ្យនាង កុំឲ្យដាច់ ព្រោះទោះយ៉ាងណាវាក៏អាចជួយសម្រន់អាការៈឈឺចាប់ឲ្យនាងបានខ្លះ ដែរ។ តែមិនគួរឲ្យនាងញ៉ាំជាប្រចាំពេកទេ ព្រោះថ្នាំទាំងនោះអាចប៉ះពាល់ប្រសិនបើប្រើច្រើន។
និយាយជារួម ក្នុងពេលកំពុងមានរដូវ ស្ត្រីអាចប្រែប្រួលផ្នែកផ្លូវអារម្មណ៍ច្រើន ដូចជាឆាប់ខឹង ឆាប់អន់ចិត្ត ឆាប់ប្រកាន់ និងមានអារម្មណ៍ចុកពោះ ឬរោយចង្កេះ ចុកដៃជើងជាដើម។ បុរសដែលជាដៃគូល្អ ត្រូវចេះសង្កេតជាជាងសួរនាងត្រង់ៗ ហើយងាកមកមើលថែនាងឲ្យបានល្អ និងឲ្យនាងញ៉ាំអាហារមានជីវជាតិបំប៉នឲ្យបានច្រើន៕