Top 5 leagues all-time top scorers
គឺជាតារាងទិន្នន័យនៃការរកគ្រាប់បាល់សរុបរបស់កីឡាករដែលលេងនៅ
លីកកំពូលក្នុងប្រទេសចំនួន៥គឺ អេស្ប៉ាញ អង់គ្លេស អាល្លឺម៉ង់
អ៊ីតាលី និងបារាំង តាំងពីដើមរៀងមក។ នៅក្នុងតារាងនេះ Cristiano
Ronaldo និង Lionel Messi
មិនមែនជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនោះទេ
ពោលគឺពួកគេបានត្រឹម៨ (Ronaldo) និងលេខ១៦ (Messi) ប៉ុណ្ណោះ។
ទិន្នន័យនេះគឺគិតត្រឹមអាទិត្យមុនប៉ុណ្ណោះ មិនបានបូកបញ្ចូលគ្រាប់បាល់ដែល Ronaldo និង Messi រកបានក្នុងប្រកួតកាលពីថ្ងៃសៅរ៍មុននោះទេ។ តាមពិតទៅ Messi អាចរកបាន៣គ្រាប់កាលពីចុងសប្ដាហ៍កន្លងទៅ បំបែកកំណត់ត្រាស៊ុតបញ្ចូលទីនៅ La Liga របស់ Telmo Zarra រួចបាត់ទៅហើយ។
ទោះជាយ៉ាងនេះក្ដីនេះមិនមែនមានន័យថាពួកគេទាំងពីរនាក់នេះ ត្រូវនៅចំណាត់ថ្នាក់នេះរហូតនោះទេ ព្រោះពួកគេនៅលេងបានតទៀត ចំណែកកីឡាករផ្សេងៗដែលមានលេខរៀងល្អជាងនោះគឺសុទ្ធចូលនិវត្តន៍ អស់ហើយ។
បើប្រៀបធៀបតែកីឡាករពីរនាក់គឺ Cristiano Ronaldo និង Lionel Messi វិញតើប្រិយមិត្តគិតថានរណាដែលអាចបំបែកកំណត់ត្រារកគ្រាប់បាល់ បានច្រើនជាងគេលើលោកនេះបាន?