Eden Hazard
បានបញ្ជាក់ច្បាស់ហើយថារូបគេមិនមានចិត្តចង់ទៅលេងនៅ Real Madrid
នោះឡើយ ហើយមានតែ Chelsea មួយប៉ុណ្ណោះ
ដែលជាក្លិបក្នុងក្ដីសុបិនរបស់គេ។
កីឡាករជម្រើសជាតិបែលហ្សិករូបនេះ នៅតែមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញការផ្ទេរទៅ Real ខណៈបណ្ដាញផ្សព្វផ្សាយខ្លះ ហ៊ានអះអាងថាក្លិបអេស្ប៉ាញមួយនេះត្រៀមលក់ Bale យក Hazard ថែមទៀតផង។
យ៉ាងណាក្ដី ជុំវិញពាក្យអេចអូចទាំងនេះ Hazard បានចេញមកបដិសេធតាមរយៈសារព័ត៌មាន Canal+ ថា៖ ”ខ្ញុំបានសម្រេចចិត្តជ្រើសយក Chelsea ដោយសារដឹងថាខ្ញុំនឹងបានចូលលេង។ ខ្ញុំនៅទីនេះបីឆ្នាំហើយ។ ខ្ញុំមិនដឹងថាខ្លួនឯងជាកីឡាករសំខាន់ក្នុងក្រុមអីនោះទេ តែខ្ញុំពិតជាសប្បាយរីករាយណាស់ដែលលេងក្នុងក្លិបនេះ។ ខ្ញុំមិនដែលនិយាយថានឹងចាកចេញពី Chelsea ទៅលេងនៅR eal Madrid នោះទេ ហើយក្លិបដែលធ្វើឲ្យក្ដីសុបិនខ្ញុំក្លាយជាការពិត គឺ Chelsea តែមួយគត់”។
Hazard ចូលលេងឲ្យតោខៀវបាន១៥ប្រកួត រកគ្រាប់បាល់បាន៥គ្រាប់ និងបញ្ជូនបាល់ឲ្យគេស៊ុតបាន២ដងហើយ ក្នុងរដូវកាលនេះ។