ក្រុមហ៊ុនមួយក្នុងរដ្ឋ California ដែលមានឈ្មោះថា Ideo
បានបង្ហាញគំរូរថយន្តក្នុងក្ដីស្រមៃចំនួនបីប្រភេទដែលអាច
ប្រើជាយានជំនិះផង និងជាការិយាល័យធ្វើការផងសម្រាប់អនាគត។
អ្វីដែលកាន់តែពិសេសនោះគឺវាអាចបើកបរដោយខ្លួនឯង ហើយពេលធ្វើដំណើរផ្ទាល់អ្នកមិនបាច់ខ្វល់នឹងបញ្ជារថយន្ត តែអាចងាកមកផ្ដោតការងាររបស់ខ្លួនបាន។
ក្រុមអ្នកឌីស្សាញបានធ្វើការស្មានទុកដែរថានិងមានក្រុមហ៊ុនជា ច្រើនងាកមកប្រើប្រាស់Smart Car នេះ ពីព្រោះវាអាចធ្វើជាការិយាល័យការងារចល័តបានគ្រប់ទីកន្លែង ជំនួសអោយកន្លែងការងារដែលមានការចរាចរណ៍ណែនចង្អៀត និង ផ្ដល់ភាពស្មុគស្មាញក្នុងការធ្វើការងារ។
លើសពីនោះ ម៉ូដែលរថយន្តដដែលក៏អាចប្រើជារថយន្តបញ្ជូនទំនិញទៅដោយផ្ទះរបស់ អតិថិជនដោយប្រើប្រព័ន្ធ Wireless ដើម្បីបញ្ជា។
មើលគំរូរថយន្តក្នុងក្ដីស្រមៃទាំងបីម៉ូដែលពីក្រុមហ៊ុន Ideo៖
ប្រភេទរថយន្តដែល Ideo
គ្រោងនិងបង្កើតនោះគឺមានលក្ខណៈមើលឆ្លុះដែលអាចមើលឃើញទាំងផ្នែក
ខាងក្នុង និងផ្នែកខាងក្រៅ។ ហើយវាជាប្រភេទឡានឆ្លាតវៃ (Smart
Car)
ដែលផ្ដល់ភាពងាយស្រួលច្រើនទៅដល់អ្នកប្រើប្រាស់ដូចជាអាចប្រែ
ក្លាយកន្លែងអង្គុយទៅជាបន្ទាប់ទទួលភ្ញៀវ ជាកន្លែងទុកដាក់អីវ៉ាន់
ហើយជាពិសេសទៅទៀតនោះគឺយើងអាចយកវាធ្វើជាការិយាល័យធ្វើការ
បានគ្រប់ទីកន្លែង។ Smart Car
អាចដាក់តុប្រជុំបានដល់ទៅពីរដែលផ្ដល់ភាពងាយស្រួលក្នុងការប្រ
ជុំក្នុងលក្ខណៈធំល្មមបាន។