ការប្រកួតក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញយប់មិញនេះ
មានរឿងប្លែកមួយបានកើតឡើង ពោលគឺ Celta
អាចបំបែកកំណត់ត្រាមិនដែលឈ្នះ Barcelona ៤០ឆ្នាំនិង Real Madrid
ស៊ី Granada ផុយៗ។
ពិតជារឿងមិនគួរឱ្យជឿមែនដែលក្រុមខ្លាំងដូចជា Barcelona ចាញ់ក្រោមថ្វីជើងក្រុម Celta ដែលជាក្រុមមិនដែលឈ្នះខ្លួនសោះក្នុងទឹកដី Nou Camp រយៈពេល៤០ឆ្នាំមកនេះ។ ការប្រកួតយប់មិញនេះអាចថាសំណាងក៏ថាបានចំពោះក្រុម Celta Vigo ព្រោះ Barca យប់មិញនេះពេញជើងល្អណាស់ទាំង Neymar , Messi និង Suarez គឺបានចូលលេងទាំងអស់គ្នាហើយមានឱកាសច្រើនណាស់ដែរតែធ្វើមិន បានសម្រេច ប៉ុន្តែបែរជារបូតគ្រាប់បាល់មួយគ្រាប់ទៅវិញនៅនាទីទី៥៥ ដោយខ្សែប្រយុទ្ធ Larrivey ជាអ្នកធ្វើបានឱ្យ Celta ឈ្នះ Barca ១-០។
ចំណែកខាងក្រុម Real madrid វិញទៅស៊ីម្ចាស់ផ្ទះ Granada ផុយៗតែម្ដង ពោលគឺ Cristiano Ronaldo រកបានមួយគ្រាប់តាំងពីនាទីទី២និង James Rodriguez រកបាន២គ្រាប់នៅនាទីទី៣១និង៨៧ហើយគ្រាប់បាល់ចុងក្រោយ Benzema ធ្វើបាននៅនាទីទី៥៤ដោយទទួលបាល់ពី Cr7។
ចំណែកគូផ្សេងទៀតគឺ Deportivo ចាញ់ Getafe ២-១, Atletico Madrid ឈ្នះ Cordoba ៤-២ និង Real Sociedad ចាញ់ Malaga ១-០៕