ក្រុមហ៊ុនអេឡិចត្រូនិកចិន Xiaomi
ដែលទើបនឹងបង្កើតឡើងកាលពីខែមេសាឆ្នាំ
២០១០សោះបានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ទី៣
បន្ទាប់ពីក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់អាមេរិក Apple។
បើតាមការបញ្ជាក់ពីសារព័ត៌មាន Reuters វិញបានឲ្យដឹងថា Smartphone របស់ Xiaomi គ្រប់ម៉ូដែលលក់ដាច់បំផុតនៅលើទឹកដីកំណើតរបស់ខ្លួននិងនៅក្នុង ទីផ្សារប្រទេសឥណ្ឌាជាជង្រុកទ្រព្យដែល Xiaomi តែងតែដាក់លក់ Smartphone របស់ខ្លួនលើ Online តាមរយៈ Site ពាណិជ្ជកម្មអេឡិចត្រូនិក Flipkart ។
កាលពីខែមុននាយករងក្រុមហ៊ុន Xiaomi លោក Hugo Barra បានប្រាប់ Reuters ថាក្រុមហ៊ុនរបស់លោកបានប្ដេជ្ញាថានឹងលក់ Smartphone របស់ខ្លួននៅឥណ្ឌាក្នុងខែតុលានេះឲ្យបាន ១០ម៉ឺនគ្រឿងក្នុងមួយសប្ដាហ៍ជាពេលដែលប្រជាជនឥណ្ឌាប្រារព្ធពិធីបុណ្យ Diwali ៕
បើគិតមកទល់ពេលនេះ Xiaomi
ទើបតែមានអាយុ ៤ឆ្នាំប៉ុណ្ណោះ តែបានក្លាយទៅជាក្រុមហ៊ុនផលិត
Smartphone លំដាប់ទី ៣ បន្ទាប់ពី Apple ប្រចាំឆ្នាំ ២០១៤ នេះ។
ក្នុងចំណោម Smartphone របស់ Xiaomi នៅលើទីផ្សារពិភពលោកចំនួន ៣២០ លានគ្រឿង
(គិតពីខែ កក្កដាដល់ខែកញ្ញា ២០១៤)
បានធ្វើឲ្យក្រុមហ៊ុនមួយនេះមានចំណែកទីផ្សារចំនួន ៦ភាគរយ
ខណៈដែល Samsung នៅតែឈរលេខមួយក្ដោបក្ដាប់បាន ២៥ ភាគរយ (ថយចុះពី
៣៥ភាគរយ) និង Apple ថយចុះសល់ត្រឹមតែ ១២ភាគរយ។
នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុនវិភាគនិងសិក្សាផ្នែកទីផ្សារ
IDC។