Napoli
ត្រូវបានគេរាយការណ៍ថាកំពុងត្រៀមខ្លួនពិភាក្សាបើកចំហជាមួយ
Liverpool ដើម្បីទិញយកខ្សែប្រយុទ្ធធ្លាក់ទម្រង់លេង Mario
Balotelli នៅរដូវដោះដូរកីឡាករនាខែមករាខាងមុខនេះ។
តាមរបាយការណ៍បាឲ្យដឹងថាក្លិបអ៊ីតាលីមួយនេះ
បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីធ្វើឲ្យផ្ទេរនេះបាន
សម្រេច។
លោក Rafael Benitez អ្នកចាត់ការ Napoli
បានរៀបចំខ្ទង់ចំណាយប្រហែល ១៦,១លានដុល្លារ
សម្រាប់នាំយកខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីដែលសម្បូររឿងអាស្រូវរូប
នេះ។
ចំណែក Liverpool វិញទំនងជាអាចរៀបចំកញ្ចប់ទឹកប្រាក់ប្រមាណ២៥,៧លានដុល្លារ ដើម្បីទិញយកកីឡាករ Saido Berahino ពី West Brom ដើម្បីជំនួសកន្លែង Balotelli។
Balotelli បានផ្ទេរមកពី AC Milan ចូលរួមនៅក្លិបហង្សក្រហម៣ខែមកហើយ ប៉ុន្តែមិនទាន់អាចរកបាន១គ្រាប់ណាឡើយនៅក្នុងក្របខណ្ឌ Premier League ដែលធ្វើឲ្យរូបគេទទួលរងសម្ពាធ និងការរិះគន់យ៉ាងចាស់ដៃផងដែរ៕