Iker Casillas
បានអះអាងថាខ្លួនមិនមែនជាមនុស្សដែលអាចលេងបានល្អជាអមតៈនោះ
ទេ
ហើយក៏មិនអន់ចិត្តអីដែរទោះជាទៅថ្ងៃមុខបាត់បង់តំណែងអ្នកចាំ
ទីដៃទីមួយនៅជម្រើសជាតិអេស្ប៉ាញ ក៏ដូចជានៅ Real Madrid ក៏ដោយ។
អ្នកចាំទីដែលជាប់ជម្រើសជាតិអេស្ប៉ាញតាំងពី U15 រូបនេះ បាននិយាយថា៖ “គ្រប់គ្នាត្រូវតែធ្វើការសម្រេចចិត្តដោយខ្លួនឯងផ្ទាល់ពីការ ចាកចេញពីក្រុមជម្រើសជាតិ ប៉ុន្តែខ្ញុំមានអារម្មណ៍ធម្មតា រឹងប៉ឹង ហើយមានមោទនភាពណាស់ក្នុងការដែលបានជួយជាតិឱ្យអស់ពីសមត្ថភាព។ ជាការពិតខ្ញុំនឹងនៅតែលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញហើយខ្ញុំ នឹងខំប្រឹងប្រែងប្រជែងយកកន្លែងរបស់ខ្ញុំមកវិញ។ គ្មានអ្នកណាមកបង្ខិតបង្ខំខ្ញុំបានទេ ពេលខ្ញុំមានសមត្ថភាព ខ្ញុំនឹងជាប់ជម្រើសដំបូង ប៉ុន្តែប្រសិនបើខ្ញុំមានទម្រង់លេងអន់ នោះខ្ញុំមិនអាចជាប់បានទេ”។
ចំពោះការជ្រើសរើសយកអ្នកណាជាអ្នកចាំទីដៃទីមួយរវាង Casillas និង De Gea នោះ លោក Vicente del Bosque ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញបាននិយាយដែរថា៖ “ អ្នកទាំងពីរយើងមិនទាន់អាចថាអ្នកណាជាប់ជាអ្នកចាំទីដៃទីមួយ បាននៅឡើយទេ។ យើងត្រូវការពេលវេលាដើម្បីសម្រេចចិត្តក្នុងការផ្លាស់ប្ដូរ និងឱ្យឃើញច្បាស់ថាម្នាក់នោះមានសមត្ថភាពពិតប្រាកដ។ អ្នកទាំងពីរអាចលេងបានដូចគ្នា។ពួកគេមិនមានសមត្ថភាពលើសគ្នា ប៉ុន្មានទេ”។
អ្នកចាំទីក្រុម Real Madrid វ័យ៣៣ឆ្នាំខាងលើបានបង្ហាញខ្លួនឱ្យជម្រើសជាតិបាន១៥៨ដងមកហើយ គិតចាប់ពីឆ្នាំ២០០០មក ស្របពេល David de Gea ដែលទើបតែមានវ័យ២៣ឆ្នាំវិញទើបតែជាប់ជម្រើសជាតិឈុតធំអេស្ប៉ាញ នៅឆ្នាំ២០១៤នេះទេ ហើយចូលលេងទើបតែបាន៣ដងប៉ុណ្ណោះ។ អ្នកចាំទីដែលលេងឱ្យតែមួយក្លិប ពោលគឺ Real Madrid រូបនេះធ្លាប់បានជួយអេស្ប៉ាញឈ្នះពានធំ៣ដែរគឺ FIFA World Cup 2010 និង UEFA European Championship (Euro) ២ដង ឆ្នាំ២០០៨ និង២០១២៕
Casillas នៅបម្រុងក្នុងការប្រកួតរវាងអេស្ប៉ាញ និងលុចហ្សំបួរ
អ្នកចាំទីដែលជាប់ជម្រើសជាតិអេស្ប៉ាញតាំងពី U15 រូបនេះ បាននិយាយថា៖ “គ្រប់គ្នាត្រូវតែធ្វើការសម្រេចចិត្តដោយខ្លួនឯងផ្ទាល់ពីការ ចាកចេញពីក្រុមជម្រើសជាតិ ប៉ុន្តែខ្ញុំមានអារម្មណ៍ធម្មតា រឹងប៉ឹង ហើយមានមោទនភាពណាស់ក្នុងការដែលបានជួយជាតិឱ្យអស់ពីសមត្ថភាព។ ជាការពិតខ្ញុំនឹងនៅតែលេងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញហើយខ្ញុំ នឹងខំប្រឹងប្រែងប្រជែងយកកន្លែងរបស់ខ្ញុំមកវិញ។ គ្មានអ្នកណាមកបង្ខិតបង្ខំខ្ញុំបានទេ ពេលខ្ញុំមានសមត្ថភាព ខ្ញុំនឹងជាប់ជម្រើសដំបូង ប៉ុន្តែប្រសិនបើខ្ញុំមានទម្រង់លេងអន់ នោះខ្ញុំមិនអាចជាប់បានទេ”។
Casillas សម្ដែងអារម្មណ៍សោកស្ដាយក្រោយចាប់បាល់ស្លូវ៉ាគីមិនបាន
ចំពោះការជ្រើសរើសយកអ្នកណាជាអ្នកចាំទីដៃទីមួយរវាង Casillas និង De Gea នោះ លោក Vicente del Bosque ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញបាននិយាយដែរថា៖ “ អ្នកទាំងពីរយើងមិនទាន់អាចថាអ្នកណាជាប់ជាអ្នកចាំទីដៃទីមួយ បាននៅឡើយទេ។ យើងត្រូវការពេលវេលាដើម្បីសម្រេចចិត្តក្នុងការផ្លាស់ប្ដូរ និងឱ្យឃើញច្បាស់ថាម្នាក់នោះមានសមត្ថភាពពិតប្រាកដ។ អ្នកទាំងពីរអាចលេងបានដូចគ្នា។ពួកគេមិនមានសមត្ថភាពលើសគ្នា ប៉ុន្មានទេ”។
De Gea ជាប់ជម្រើសដំបូងក្នុងជំនួបអេស្ប៉ាញ និងលុចហ្សំបួរ