Angel di Maria
បាននិយាយប្រាប់វិទ្យុក្នុងស្រុករបស់ប្រទេសអាហ្សង់ទីនថា
នៅថ្ងៃអនាគតទៅរូបគេចង់ទៅលេងនៅក្លិប Rosario Central វិញ
ព្រោះទីនោះជាទីដែលគេចាប់អាជីពជាកីឡាករបាល់ទាត់ដំបូង
និងបានរស់នៅទីនោះអស់១៥ឆ្នាំ។
ក្នុងបទសម្ភាសន៍នោះ ខ្សែបម្រើប្រយុទ្ធរបស់ក្លិប Manchester United រូបនេះបាននិយាយថា៖“Rosario Central ជាក្លិបដំបូងរបស់ខ្ញុំ ហើយវានៅជាប់ក្នុងបេះដូងខ្ញុំរហូតមក។ ក្លិបមួយនេះជាជម្រើសល្អបំផុតសម្រាប់ខ្ញុំទៅថ្ងៃអនាគត។ ខ្ញុំធ្លាប់បាននិយាយជាមួយ Lavezzi និង Mascherano អំពីលទ្ធភាពដែលពួកយើងនឹងទៅក្លិប Central នៅអាហ្សង់ទីនរួចហើយ។ អ្នកគ្រប់គ្នាតែងតែមានក្ដីស្រមៃថានឹងបានលេងនៅក្លិបក្នុង ប្រទេសនៅអឺរ៉ុប ប៉ុន្តែសម្រាប់ខ្ញុំ សុបិនរបស់ខ្ញុំគឺបានត្រលប់ទៅស្រុកកំណើតរបស់ខ្ញុំវិញ ហើយលេងនៅក្លិប Central”។
កីឡាករម្ចាស់កំណត់ត្រាតម្លៃខ្លួនថ្លៃបំផុតនៅ Barclays Premier League រូបនេះ ចូលហ្វឹកហាត់នៅក្លិប Rosario Central របស់ប្រទេសអាហ្សង់ទីនតាំងពីគេមានអាយុ៤ឆ្នាំ។ ខ្សែបម្រើប្រយុទ្ធវ័យ២៦ឆ្នាំចំណាយពេល១៥ឆ្នាំនៅក្លិបនេះហើយ បានចូលលេងឈុតធំនៅឆ្នាំ២០០៥រហូតដល់ឆ្នាំ២០០៧។ រយៈពេល២ឆ្នាំនេះ Di Maria រកគ្រាប់បាល់បាន៦គ្រាប់ក្នុង៣៥ប្រកួត។ នៅឆ្នាំ២០០៧នេះដែរជាឆ្នាំដែលគេត្រូវចាកចេញពីទឹកដីកំណើត មកលេងនៅអឺរ៉ុប ពោលគឺក្លិប Benfica ដែលកាលនោះតម្លៃខ្លួនរបស់គេគឺ៣១លានដុល្លារអាមេរិក។ បន្ទាប់ពីក្លិប Benfica មក គឺ Real Madrid និងចុងក្រោយនេះគឺ Manchester United នេះឯង៕

Di Maria កាលលេងនៅ Rosario Central