Messi, Neymar, Di Maria, Willian, Oscar
និងកីឡាករល្បីៗជាច្រើនទៀតរបស់ក្រុមជម្រើសជាតិប្រេស៊ីល
និងអាហ្សង់ទីន បានមកដល់ទ្វីបអាស៊ីហើយ គឺប្រទេសចិន
ដើម្បីត្រៀមប្រកួតមិត្តភាពដណ្ដើមពាន Superclascico de las Americas
រវាងប្រទេសជើងខ្លាំងក្នុងតំបន់អាមេរិកឡាទីនទាំង២
នាថ្ងៃសៅរ៍នេះ។
គ្រាន់តែមកដល់ព្រលានយន្តហោះភ្លាម ក្រុមកីឡាករនៃប្រទេសទាំង២ ត្រូវបានអ្នកគាំទ្រយ៉ាងច្រើននៅចោមរោមទទួល តាំងពីនៅព្រលានយន្តហោះរហូតដល់សណ្ឋាគារ។
នៅពេលប្រកួតទល់នឹងប្រេស៊ីលនៅទីក្រុងប៉េកាំងចប់ អាហ្សង់ទីននឹងបន្តទៅទីក្រុងហុងកុងបន្តទៀត ក្នុងដំណើរប្រកួតមិត្តភាពនៅតំបន់អាស៊ីរបស់ពួកគេ។ នៅខែវិច្ឆិកាក្រោយ ក្រុមលោក Gerardo Martino ក៏នឹងត្រូវប្រកួតមិត្តភាពទល់នឹងក្រុមព័រទុយហ្គាល់នៅកីឡដ្ឋាន Old Trafford ផងដែរ។
ការប្រកួតរវាងប្រេស៊ីល និងអាហ្សង់ទីន នឹងត្រូវធ្វើឡើងនៅម៉ោង ៧:០៥នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ក្រុមអ្នកគាំទ្រ ចោមរោម Messi
Neymar ក៏ទទួលការចោមរោមមិនចាញ់ Messi ដែរ
Angel di Maria របស់អាហ្សង់ទីន
Gonzalo Higauin និង Marcos Rojo
ទិដ្ឋភាពអ្នកគាំទ្រស្វាគមន៍ Messi
លោក Dunga គ្រូបង្វឹកក្រុមប្រេស៊ីល
Neymar, Willian និង Oscar