ខ្សែប្រយុទ្ធ Diego Costa របស់ Chelsea
ប្រហែលជាអាចចូលលេងបានវិញហើយយប់នេះ ពេល Chelsea
ទៅប៉ះម្ចាស់ផ្ទះបិសាចក្រហម។
ក្នុងបទសម្ភាសន៍មួយមុនពេលប៉ះ Manchester United លោក Jose Mourinho បាននិយាយពីជើងកីឡាកររបស់លោកថា៖ “Costa នៅមានឱកាសខ្លះអាចនឹងលេងបានពេលជួប Man Utd។ ហើយ Ramires និង Mikel ក៏ដូចគ្នាដែរ ពួកគេអាចមកហ្វឹកហាត់បានតិចៗវិញហើយ។ ប៉ុន្តែមានតែ Remy ទេ ដែលប្រាកដថាមិនអាចលេងបាននោះ។ យើងមិនសង្ឃឹមថា Costa លេងបាន១០០%នោះទេ ប៉ុន្តែក៏គិតថាអាចដូរចូលប៉ុន្មាននាទីទីដែរ”។
ចំពោះសំនួរ ដែលសួរថា តើ Jose មានសង្ឃឹមឈ្នះប៉ុន្មានភាគរយដែរពេលជួបនឹងអតីតគ្រូរបស់ខ្លួន? អ្នកចាត់ការវ័យ៥១ឆ្នាំរូបនេះបាននិយាយថា៖ “ខ្ញុំមានជំនឿចិត្តថានឹងអាចយកបាន៣ពិន្ទុ។ Van Gaal ជាមនុស្សខ្លាំងម្នាក់ គាត់ធ្លាប់ឱ្យនូវបទពិសោធន៍ជាច្រើនមកខ្ញុំ ហើយខ្ញុំមិនភ្លេចគុណគាត់នោះទេ។ ប្រសិនបើនិយាយថានរណាជាគ្រូបង្វឹកខ្លាំងជាងគេនៅពេលនេះ គឺមានតែ Van Gaal នេះហើយ”។
ខ្សែប្រយុទ្ធ Diego Costa ក្រោយពីត្រលប់ពីលេងឱ្យជម្រើសជាតិអេស្ប៉ាញមក មានរបួសត្រង់សរសៃពួរ និងមានជំងឺថែមទៀតដែលធ្វើឱ្យគេអាក់ខានលេងនៅ Chelsea ២ប្រកួតមកហើយ។ ដំណឹងដែលថាអាចលេងបានពេលជួប Manchester United នាថ្ងៃអាទិត្យនេះពិតជាធ្វើឱ្យលោក Jose Mourinho សប្បាយចិត្តជាខ្លាំង៕